(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានសម្រេចបញ្ចេញរូបរាងបាល់ទាត់ថ្មី ដើម្បីប្រើប្រាស់ក្នុងការប្រកួតពានរង្វាន់លីគអឺរ៉ុប Champions League រដូវកាលឆ្នាំ២០២៤-២០២៥ ខាងមុខ។

តាមរយៈការចេញផ្សាយដោយ Channel Telegram នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ នេះបានបញ្ជាក់ថា រូបរាងបាល់អឺរ៉ុបថ្មីនេះដែរ គឺមាន ២ពណ៌គឺ ខ្មៅ និងស ដោយមានសរសេរអក្សរ UEFA Champions League និងមានរំលេចឆ្នាំ២០២៤ នៅលើផ្ទៃបាល់នោះថែមទៀតផង។

គួរបញ្ជាក់ផងថា UEFA Champions League ឆ្នាំ២០២៤-២០២៥ ដែលជារដូវកាលទី៧០ ផងនោះ នឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីថ្ងៃទី១៧ ខែកញ្ញា និងបញ្ចប់ទៅវិញនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដោយមាន ៣៦សរុបចូលរួម និងលែងបែងចែកជាពូលដូចមុនទៀតហើយ៕