(ភ្នំពេញ)៖ Alliance Laundry Systems (ALS) បានបង្ហាញពីការរីកចម្រើនរបស់ទីផ្សារបោកអ៊ុតនៅអាស៊ីប៉ាស៊ីហ្វិក ដែលកើតចេញពីការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ ហើយជាហេតុដែលនាំឱ្យមានកំណើននៃការប្រើប្រាស់សេវាកម្មបោកអ៊ុតកាន់តែច្រើនឡើង។
ក្រុមហ៊ុន ALS បានប្រកាសអំពីការវិនិយោគទុនជាង ៤.៥លានដុល្លារអាមេរិក ដើម្បីពង្រីករោងចក្រ របស់ខ្លួននៅក្នុងប្រទេសថៃ។ ការពង្រីកនេះមានគោលបំណងអភិវឌ្ឍទៅលើនវានុវត្តន៍ ឱ្យកាន់តែទំនើបដែលអាច បំពេញតាមតម្រូវការរបស់វិនិយោគិន និងអ្នកប្រើប្រាស់ ក៏ដូចជាបង្កើនកិច្ចប្រតិបត្តិការអាជីវកម្មក្នុងតំបន់ ស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះទំនួលខុសត្រូវទៅលើសង្គម និងបរិស្ថាន។
ថ្មីៗនេះក្រុមហ៊ុនបានប្រារព្ធខួបលើកទី ៥ របស់ក្រុមហ៊ុននៅក្នុងប្រទេសថៃ ជាមួយនឹងព្រឹត្តិការណ៍ «Wealth Investment 2024: Wealth Transfer» ដែលផ្តោតលើគោល គំនិតរបស់ ESG Sustainability។ ក្នុងព្រឹត្តិការណ៍នេះ ALS បានដាក់បង្ហាញនូវម៉ាស៊ីន ខំបូ (Combo)ថ្មី ដែលអាចបោកគក់ និងសម្ងួតនៅក្នុងម៉ាស៊ីនតែមួយ ហើយមានសមត្ថភាពអាចបោកគក់ក្នុងចំណុះ ១៣គីឡូក្រាម និង២៤គីឡូក្រាម ព្រមទាំងបានបំពាក់នូវផ្ទាំងអេក្រង់សម្រាប់ចុច ជាមួយនឹងការរចនាថ្មី។ លើសពីនេះទៅទៀត ក្រុមហ៊ុនបានណែនាំនូវប្រភេទម៉ាស៊ីនបោកគក់ និងសម្ងួតថ្មីបែបឧស្សាហកម្ម ក្រោមម៉ាកយីហោ Primus និង Ipso របស់ក្រុមហ៊ុន ក្នុងគោលបំណងដើម្បីបង្កើនការលក់នៅលើទីផ្សារ និងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកផ្ដល់ដំណោះស្រាយ ដែលឈានមុខគេនៅក្នុងឧស្សាហកម្មបោកគក់លើពិភពលោក។
លោក Benjamin Dobbs នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Alliance Laundry Systems LLC បានកត់សម្គាល់ថា តំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសដូចជាអូស្ត្រាលី និងនូវែលសេឡង់ កំពុងបង្ហាញពីសក្ដានុពលនៃកំណើនដ៏សំខាន់សម្រាប់ភ្នាក់ងារបោកគក់ ដោយសារអ្នកវិនិយោគបានទទួលស្គាល់នូវឱកាសសម្រាប់ការធ្វើអាជីវកម្មនៅទីនោះ។
ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងឥរិយាបថរបស់អ្នកប្រើប្រាស់ត្រូវបានកត់សម្គាល់ ដូចជាកំណើននៃការប្រើប្រាស់សេវាកម្មបោកគក់ងាយស្រួលជាដើម សូម្បីតែនៅក្នុងប្រទេសថៃ អ្នកប្រើប្រាស់បានពេញចិត្តជាមួយភាពងាយស្រួលនៃការបោកគក់ ហើយអាចសន្សំសំចៃពេលវេលារបស់ពួកគាត់។ ហេតុនេះហើយ ទើបសហគ្រិនថៃកំពុងពង្រីកហាងរបស់ខ្លួន និងបង្កើនចំនួនម៉ាស៊ីនបោកគក់ផងដែរ។
លោក Benjamin Dobbs បានបញ្ជាក់ថា «នៅឆ្នាំ២០២៥ខាងមុខ យើងរំពឹងថានឹងមានកំណើនអ្នកប្រើប្រាស់សេវាកម្មបោកគក់ជាបន្តបន្ទាប់ នៅក្នុងទីផ្សារបោកគក់ទាំងមូល ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ។ យើងកំពុងកំណត់គោលដៅលក់សរុបនៅក្នុងទីផ្សារ APAC ឱ្យឈានដល់ ៤ពាន់លានបាតក្នុងឆ្នាំ២០២៤ ហើយក្រុមហ៊ុនក៏គ្រោងនឹងបោះជំហានចូលទៅក្នុងទីផ្សារថ្មីៗ នៅក្នុងប្រទេសវៀតណាម កម្ពុជា ឡាវ ឥណ្ឌូនេស៊ី និងហ្វីលីពីនផងដែរ។ ដើម្បីគាំទ្រដល់កំណើនរបស់ ALS យើងកំពុងវិនិយោគទុនជាង ៤.៥លានដុល្លារអាមេរិក ដើម្បីពង្រីកបន្ទប់ពិសោធន៍ថ្មី នៅឯរោងចក្ររបស់យើងដែលស្ថិតក្នុងប្រទេសថៃ។ ការពង្រីកនេះនឹងពង្រឹងសមត្ថភាពរបស់យើងក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលអាចបំពេញទៅតាមតម្រូវការអតិថិជន។ ទោះបីជាមានបញ្ហាប្រឈមពីផលិតផលក្លែងក្លាយក៏ដោយ ប៉ុន្តែបទពិសោធន៍ជាង ១១៦ ឆ្នាំរបស់ ALS អាចធានាបានថា អ្នកប្រើប្រាស់អាចជឿជាក់លើគុណភាពនៃផលិតផលរបស់យើង»។
លោក Sukree Kirai នាយកផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Alliance Laundry Systems LLC បានរៀបរាប់ថា ALS បានទទួលភាពជោគជ័យជាខ្លាំងនៅក្នុងប្រទេសថៃ។ បច្ចុប្បន្នក្រុមហ៊ុនមានភ្នាក់ងារបោកគក់ប្រមាណ ៣,៤៨៩ នៅទូទាំងប្រទេសដែលកំពុងប្រើប្រាស់ម៉ាស៊ីនរបស់ ALS ជាមួយនឹងការព្យាករណ៍ពីកំណើននៃការប្រើប្រាស់រហូតដល់ ៩% នៅចុងឆ្នាំ ២០២៤។ ALS កាន់កាប់ចំណែកទីផ្សារ ៧០% ក្នុងចំណោមភ្នាក់ងារបោកគក់ចំនួន ៥,០០៧ ដែលមានតម្លៃទីផ្សារសរុបប្រហែល ១៣.៥ ពាន់លានបាត។ ភាពជោគជ័យនេះ គឺកើតឡើងដោយសារតែបទពិសោធន៍ដ៏ល្អប្លែកពីគេ ដែលអតិថិជនទទួលបានពីម៉ាស៊ីនបោកគក់របស់ ALS។
លោកបានបន្ថែមថា «រដូវភ្លៀវនាពេលបច្ចុប្បន្ន បង្កឱ្យមានភាពលំបាកកាន់តែខ្លាំងសម្រាប់ការហាលសម្លៀកបំពាក់នៅតាមផ្ទះ ដែលជាហេតុនាំឱ្យមានកំណើនអតិថិជន ជ្រើសរើសប្រើប្រាស់ម៉ាស៊ីនបោកគក់កាន់តែច្រើនឡើង។ អតិថិជនអាចបែងចែកជាបីក្រុម៖ ទី១ គឺអតិថិជនធម្មតា ដែលមានចំនួនប្រហែល ៦៥% នៃអ្នកប្រើប្រាស់សរុបចំនួន ១.៨៥លាននាក់ ដែលពួកគាត់បានចុះឈ្មោះជាសមាជិក ដើម្បទទួលបានប្រូម៉ូសិន។ អតិថិជនប្រភេទនេះ គឺគាត់កម្រនឹងត្រឡប់ទៅប្រើប្រាស់ម៉ាស៊ីនបោកគក់នៅតាមផ្ទះវិញណាស់។ ទី២ គឺអតិថិជនដែលប្រើប្រាស់ម្ដងម្កាល ដែលមានប្រហែល ៣០% និងទី៣ គឺអតិថិជនថ្មី ដែលមានប្រហែល ៣% ទៅ៥%។ នៅឯប្រទេសជិតខាងដូចជា ម៉ាឡេស៊ី និងសិង្ហបុរី ភ្នាក់ងារបោកគក់គឺជាផ្នែកមួយ ដែលជួយឱ្យការរស់នៅប្រចាំថ្ងៃរបស់អតិថិជនកាន់តែងាយស្រួល ប្រៀបដូចជាតូបលក់ទំនិញអ៊ីចឹង ដែលអតិថិជនអាចរកបានទំនិញនៅក្បែរខ្លួន និងចំណេញពេលវេលាថែមទៀតផង»។
ក្នុងឱកាសគម្រប់ខួប ៥ឆ្នាំ របស់ ALS Thailand ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ «Wealth Investment 2024: Wealth Transfer' ក្រោមគោលគំនិតរបស់ ESG Sustainability។ អ្នកជំនាញដែលមានបទពិសោធន៍ បានចែករំលែកការយល់ដឹងអំពីប្រតិបត្តិការអាជីវកម្ម ការគ្រប់គ្រង និងទិសដៅនាពេលអនាគត។ ALS មានភ្នាក់ងារចែកចាយចំនួន ១៣ នៅក្នុងប្រទេសថៃ ដែលតំណាងឱ្យម៉ាកចំនួន ៤ គឺ Speed Queen (ភ្នាក់ងារចែកចាយចំនួន ៤) Huebsch (ភ្នាក់ងារចែកចាយចំនួន ១ ) Ipso (ភ្នាក់ងារចែកចាយចំនួន ២) និង Primus (ភ្នាក់ងារចែកចាយចំនួន ២) រួមជាមួយភ្នាក់ងារចែកចាយចំនួន ៤ ផ្សេងទៀត នៅក្នុង OPL (On-Premise Laundry) ដែលកំពុងបម្រើសេវាកម្មជូនដល់សណ្ឋាគារ មន្ទីរពេទ្យ និងកន្លែងបោកគក់ខ្នាតធំៗ។ លើសពីនេះទៅទៀត ម៉ាស៊ីនបោកគក់ដែលភ្ជាប់មកជាមួយនឹងអេក្រង់ថ្មីសម្រាប់ចុច ព្រមទាំងការរចនាថ្មី ក្រោមម៉ាកយីហោ Primus និង Ipso នឹងមានលក់ក្នុងត្រីមាសនេះផងដែរ»។
លោក Pavel Mino អ្នកគ្រប់គ្រងផលិតផលនៅក្រុមហ៊ុន Alliance Laundry Systems LLC បានបន្ថែមថា «ALS បន្តឈានទៅមុខក្នុងការច្នៃប្រឌិត រួមទាំងផ្នែកបច្ចេកវិទ្យា ជាមួយនឹងការដាក់បង្ហាញនូវម៉ាស៊ីន ខំបូ (Combo) ថ្មីរបស់យើង ដែលមាន ២ទំហំ គឺទំហំ១៣គីឡូក្រាម និងទំហំ ២៤គីឡូក្រាម។ ម៉ាស៊ីនទាំងនេះត្រូវបានរចនាឡើងសម្រាប់ផ្ដល់ជូនអតិថិជននូវប្រសិទ្ធភាព ដែលអាចធ្វើការបោកគក់ និងសម្ងួតក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ដោយមិនចាំបាច់ផ្ទេរសម្លៀកបំពាក់ពីម៉ាស៊ីនមួយទៅម៉ាស៊ីនមួយទៀត។ លក្ខណៈពិសេសសំខាន់ៗរួមមាន៖ ការសន្សំសំចៃ ទឹក ភ្លើង និងហ្គាស ដែលធ្វើឱ្យម៉ាស៊ីនបោកគក់នេះល្អជាងគូប្រជែង ដែលស្ថិតក្នុងប្រភេទតែមួយ។ ជាមួយនឹងបន្ទះខាងមុខធ្វើពីដែកអ៊ីណុក និងអេក្រង់សម្រាប់ចុចទំហំ ៧អ៊ីង ហើយមានភាសារហូតដល់ទៅ ៣៤ ដែលផ្ដល់ភាពងាយស្រួលដល់អតិថិជនបន្ថែមពីលើមួយផ្នែកទៀត។ ម៉ូដែលនេះតំណាងឱ្យការច្នៃប្រឌិតកម្រិតខ្ពស់បំផុតរបស់ ALS បង្ហាញពីភាពទាន់សម័យ ដែលមានរូបរាងតូចល្មម និងប្រសិទ្ធភាពខ្ពស់ ចំណេញទាំងទីតាំងសម្រាប់ទុកដាក់ និងសន្សំសំចៃថាមពលផងដែរ។
លោក Benjamin Dobbs បានសន្និដ្ឋានថា «ឆ្នាំនេះ បន្ថែមពីលើការពង្រីករោងចក្ររបស់ពួកយើងនៅក្នុងប្រទេសថៃ និងការបើកដំណើរការផលិតផលថ្មី ALS ក៏កំពុងផ្តល់អាទិភាពដល់ការទទួលខុសត្រូវផ្នែកបរិស្ថាន និងសង្គមផងដែរ។ រោងចក្ររបស់យើងបានដំឡើងដំបូលសូឡា ដែលបានមកពីថាមពលពន្លឺព្រះអាទិត្យ ដែលបង្កើតថាមពលរហូតដល់ទៅ ៤០% នៃថាមពលអគ្គិសនីរបស់យើង។ យើងក៏បានផ្លាស់ប្តូរទៅប្រើប្រាស់យានជំនិះអគ្គិសនី (EVs) និងដំឡើងស្ថានីយ៍សម្រាប់សាកយានជំនិះអគ្គិសនី (EVs) ទាំងនោះ ដើម្បីកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាស ហើយយើងក៏មានគម្រោងដំឡើងប្រព័ន្ធកែច្នៃទឹក ដើម្បីគាំទ្រដល់ប្រតិបត្តិការនៅក្នុងមន្ទីរពិសោធន៍របស់យើងផងដែរ»៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
Public Relations Consultant of Agate Communication Co., Ltd.
Email: [email protected]
ERA Communications Cambodia
Jake Mean, [email protected]