(ភ្នំពេញ)៖ ផ្ទះគំរូដ៏ប្រណិត និងថ្មីស្រឡាង ៣ប្រភេទ នៃគម្រោង មានជ័យ រ៉េស៊ីដិនស៍ ដែលមានទីតាំងជាប់នឹងផ្សារទំនើប អ៊ីអន មានជ័យ (AEON 3) ស្ថិតនៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានដាក់សម្ពោធជាផ្លូវការនៅ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។

ផ្ទះគំរូទាំង៣ប្រភេទ នៃគម្រោងមានជ័យ រ៉េស៊ីដិនស៍៖ វីឡាឃ្វីន (Queen Villa), វីឡាព្រីន (Prince Villa) និង វីឡាព្រីនសេស (Princess Villa) ត្រូវបានសាងសង់ និងសម្ពោធជាផ្លូវការ នៅក្នុងគម្រោងដែលមានផ្ទៃដីជាង២០ហិកតា។

ការសាងសង់ប្រភេទវីឡានីមួយៗ នៃគម្រោង មានជ័យ រ៉េស៊ីដិនស៍ ផ្តោតទៅលើការរស់នៅដោយផាសុកភាពរបស់អតិថិជនគ្រប់រូប។ វីឡានីមួយៗ ត្រូវបានសាងសង់ឡើងតាមស្តង់ដាអន្តរជាតិ បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងបច្ចេកទេសទំនើបទាន់សម័យ ដែលអាចផ្តល់នូវការរស់នៅបែប ឯកជនភាព ឧត្តមភាព និងប្រណិតភាព។ បច្ចុប្បន្ននេះ គម្រោងនៅតែបន្តការសាងសង់យ៉ាងមមាញឹក និងកំពុងដាក់លក់ជាសាធារណៈជូនអតិថិជនដែលមានចំណាប់អារម្មណ៍ លើកតម្កើងស្តង់ដានៃការរស់នៅ។

គម្រោងមានជ័យ រ៉េស៊ីដិនស៍ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ ដែលមានគម្រោងផ្ទះវីឡាជាង៤០០ខ្នង មានទំហំធំទូលាយ ដែលមានប្រភេទផ្ទះដូចជា៖ វីឡាឃីង (King Villa) វីឡាឃ្វីន (Queen Villa) វីឡាព្រីន (Prince Villa) វីឡាព្រីនសេស (Princess Villa) និងផ្ទះអាជីវកម្មហ្សបហោស៍ (Shophouse)។ ការរចនាផ្ទះវីឡាដ៏ទំនើបទាន់សម័យ ដែលផ្សារភ្ជាប់ការរស់នៅជាមួយធម្មជាតិ និងមានការគិតគូរយ៉ាងល្អិតល្អន់ ទៅលើការប្រើប្រាស់តាមតម្រូវការរបស់អតិថិជនគ្រប់រូប។

សូមគោរពអតិថិជនទាំងអស់ ចូលមកទស្សនាផ្ទះគំរូ ៣ប្រភេទដោយផ្ទាល់ ដើម្បីទទួលបាននូវការផ្ដល់ជូនពិសេស ព្រមទាំងលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួល មុនពេលផុតកំណត់។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងក្រុមការងារ របស់គម្រោងមានជ័យ រ៉េស៊ីដិនស៍ តាមរយៈទូរសព្ទលេខ៖ ០៨៦/ ០៧៨ /០៩០ ៧២ ៧៧ ៨៨ រឺគេហទំព័រហ្វេសប៊ុកផ្លូវការ https://www.facebook.com/MeanCheyResidences60m (https://www.facebook.com/MeanCheyResidences60m?mibextid=LQQJ4d)