(រ៉ូម)៖ លោក Andrea Pirlo ត្រូវបានបណ្តេញចេញពីតួនាទីជាអ្នកចាត់ការក្លិប Sampdoria បន្ទាប់ពីដឹកនាំក្លិបបានជាង ១រដូវកាល។ នេះបើតាមក្លិបលេងនៅលីគអ៉ីតាលី Serie B ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។

Sampdoria បានចាប់ផ្តើមរដូវកាល ជាមួយនឹងលទ្ធផល ១ស្មើ និងចាញ់២លើក នាំឱ្យពួកគេស្ថិតនៅចំណាត់ថ្នាក់ទី២ រាប់ពីបាល់តារាង។

លោក Pirlo ដែលបានឈ្នះពានរង្វាន់ World Cup ក្នុងនាមជាកីឡាករមួយរូប របស់ក្រុមជម្រើសជាតិអ៉ីតាលី ក្នុងឆ្នាំ២០០៦នោះ ធ្លាប់ធ្វើជាគ្រូបង្វឹករយៈពេលមួយឆ្នាំ នៅក្លិប Juventus ក្នុងរដូវកាល២០២០-២១៕