(សេសស្ទឺរ)៖ អតីតខ្សែបម្រើក្លិប Leicester City កីឡាករ Marc Albrighton បានប្រកាសការចូលនិវត្តន៍របស់លោក ពីអាជីពបាល់ទាត់ ក្នុងវ័យ ៣៤ឆ្នាំ ដោយបានឈ្នះពានរង្វាន់ Premier League, FA Cup និង Championship ជាមួយក្លិប។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
កីឡាករសញ្ជាតិអង់គ្លេស ដែលធ្លាប់លេងឱ្យក្លិប Aston Villa ដែរនោះ បានចូលនិវត្តន៍ ក្រោយបង្ហាញខ្លួន ៣១០លើក ក្នុងលីគ Premier League។
Albrighton ជាកីឡាករដំបូងគេ ដែលរកគ្រាប់បាល់បាន ក្នុងលីគ Champions League របស់ក្លិប Leicester នោះ បានចាកចេញពីក្លិបកាលពីខែមិថុនា បន្ទាប់លេងបាន ១ទសវត្សរ៍។
«ឥឡូវនេះពេលវេលាក៏បានមកដល់ ខ្ញុំបានរកឃើញខ្លួនឯង ពោរពេញដោយការដឹងគុណ និងសន្តិភាព»។ កីឡាករ Albrighton បានសរសេរលើ Instagram។ «ចាប់ពីពេលវេលា ដែលខ្ញុំទាត់បាល់ដំបូងរបស់ខ្ញុំ កាលនៅក្មេង។ សុបិនរបស់ខ្ញុំ គឺតែងតែចង់លេងនៅក្លិប Aston Villa។ ការសម្រេចសុបិននោះបាន គឺពិតជាគ្រប់គ្រាន់»៕