(ឡុងដ៍)៖ ខ្សែបម្រើក្លិប Brighton & Hove Albion កីឡាករ Matt O'Riley នឹងត្រូវធ្វើការវះកាត់ លើកជើងរបស់លោក បន្ទាប់ពីទទួលរងរបួស រយៈពេល ៩នាទី ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់លោកសម្រាប់ក្លិប កាលពីថ្ងៃអង្គារ។ នេះបើតាមការបញ្ជាក់ពីគ្រូបង្គោល Fabian Hurzeler ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។

O'Riley សញ្ជាតិដាណឺម៉ាក ដែលបានចូលរួមជាមួយ Brighton ផ្ទេរមកពីក្លិប Celtic ក្នុងកិច្ចព្រមព្រៀង ដែលត្រូវបានរាយការណ៍ ដោយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសថា មានតម្លៃ ២៥លានផោន (៣៣លានដុល្លារ) នោះ បានរងរបួសកជើងខាងឆ្វេងរបស់លោក បន្ទាប់ពីប៉ះទង្គិចយ៉ាងខ្លាំង ដោយកីឡាករ Jay Williams អំឡុងការប្រកួតឈ្នះ ៤-០ លើក្លិប Crawley Town ក្នុងការប្រកួតជុំទី២ នៃលីគ League Cup។

«គាត់ចាំបាច់ត្រូវការវះកាត់ លើកជើងរបស់គាត់។ ខ្ញុំមិនអាចនិយាយបានថា មានរយៈពេលប៉ុន្មាន ដែលគាត់ត្រូវអវត្តមានពីការប្រកួត»។ កីឡាករ Hurzeler បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍។

បន្ទាប់ពីការប្រកួត អ្នកចាត់ការក្លិប Crawley លោក Scott Lindsey បានសុំទោសចំពោះការប៉ះទង្គិចដែលធ្វើឱ្យរបួសកីឡាករ O"Riley។

សូមជម្រាបថា Brighton ដែលបានយកឈ្នះលើក្លិប Everton និង Manchester United ក្នុង ២ប្រកួតដំបូងរបស់ពួកគេ ក្នុងលីគ Premier League នោះ នឹងត្រូវជួបក្លិប Arsenal នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕