(អឺរ៉ុប)៖ ក្លិប Napoli នៅពេលនេះទទួលបានជោគជ័យនៅការនាំយកកីឡាករមាឌធំ Romelu Lukaku ពីក្លិប Chelsea នៅក្នុងតម្លៃប្រមាណត្រឹមតែ ៣០លានផោន ទៅកាន់លីគអ៉ីតាលី ដ្បិតរយៈពេលនេះការលេងមិនត្រូវបានបង្ហាញនោះទេ ខណៈរូបគេធ្លាប់ជាកីឡាករមានតម្លៃកំណត់ត្រាខ្ពស់ ៩៧.៥លានផោន កាលផ្ទេរមកក្លិបអង់គ្លេស Chelsea កាលឆ្នាំ២០២១ ។

ការផ្លាស់ប្តូររបស់ Napoli សម្រាប់កីឡាករ Lukaku មានវ័យ ៣១ឆ្នាំសញ្ជាតិប៊ែលហ្ស៊ិក Lukaku គឺត្រូវបានជំរុញលើការពិភាក្សាផ្ទេរនេះ ដោយអ្នកចាត់ការរបស់ពួកគេលោក Antonio Conte ដែលធ្លាប់បានដឹកនាំខ្សែប្រយុទ្ធរូបនេះ ទទួលបានភាពរីករាយនៅរដូវកាលដ៏អស្ចារ្យចំនួនពីរជាមួយក្លិប Inter Milan ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។

រំលឹកផងថា Lukaku ធ្លាប់លេងក្រោមការដឹកនាំរបស់លោក Antonio Conte ទទួលបានភាពជោគជ័យក្នុងការឈ្នះពានលីគ Serie A 2020-21, Coppa Italia 2022-23 ដ្បិតរូបគេមិនបានបង្ហាញខ្លួនជាមួយ Chelsea នោះទេ គិតចាប់តាំងពីខែឧសភា ឆ្នាំ២០២២ ក្នុងនាមជាកីឡាករទទួលបានប្រាក់ឈ្នួលខ្ពស់ក្នុងបញ្ជីក្លិបប្រមាណ ៣២៥,០០០ផោនក្នុងមួយសប្តាហ៍ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលីគ Serie A សប្តាហ៍ទី៣ រដូវកាលនេះ លោក Conte បាននិយាយថា ខ្សែប្រយុទ្ធ Lukaku អាចនឹងបង្ហាញខ្លួនជាលើកដំបូងនៅ Napoli ក្នុងការប្រកួតជាមួយក្រុម Parma នៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ ៕