(ភ្នំពេញ)៖ ក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក ហៅកាត់ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខនៅកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសចាប់ផ្តើមកម្មវិធី Top Up Promo ដែលផ្តល់រង្វាន់មាសសុទ្ធ ចំនួន១គីឡូ និងរង្វាន់មាសប្រចាំខែជាច្រើនទៀត ដល់អតិថិជនរបស់ខ្លួន ដែលបញ្ចូលលុយចាប់ពី ១,៥ដុល្លារ តាមរយៈកាតកោស ឬ e-Top Up។

ក្រុមហ៊ុន សែលកាត បាននាំយកការផ្ដល់ជូនដ៏ធំមិនធ្លាប់មានពីមុនមកគឺ ឱកាសឈ្នះមាសសុទ្ធ ១គីឡូ និងរង្វាន់មាសប្រចាំខែយ៉ាងច្រើនសន្ធឹកសន្ធាប់មានដូចជា៖ មាស ១តម្លឹង សរុប ១២រង្វាន់ ខ្សែកមាស ៣ជី សរុប ៤០រង្វាន់ និងចិញ្ចៀនមាស ១ជី សរុប ៤០រង្វាន់ដោយគ្រាន់តែលុយប្រាក់ចាប់ពី ១,៥ដុល្លារឡើងទៅ។ អតិថិជនបញ្ចូលទឹកប្រាក់កាន់តែច្រើនឱកាសឈ្នះកាន់តែច្រើន។

អ្នកឈ្នះ នឹងត្រូវបានស្វែងរករៀងរាល់ខែតាមរយៈការផ្សាយផ្ទាល់ នៅលើហ្វេសប៊ុកផេកផ្លូវការរបស់ ក្រុមហ៊ុន សែលកាត។ នៅចាំអ្វីទៀត! បញ្ចូលលុយឥឡូវនេះ! ដើម្បីក្លាយជាអ្នកឈ្នះមាសដ៏សន្ធឹកសន្ធាប់នេះ។ ការផ្តល់ជូនយ៉ាងពិសេសនេះនឹងចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

ព័ត៌មានបន្ថែម សូមទាក់ទងទៅលេខ ៨១២ ឬ ០១២ ៨១២ ៨១២ ឬហៅចូលទៅកាន់ HTTPS://CELLCARD.INFO FRESHNEWS​។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ក្រុមហ៊ុន សែលកាត ចាប់ដំណើរការក្នុងឆ្នាំ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។

ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត៕