(ឡុងដ៍)៖ ខ្សែការពារ Trevoh Chalobah បានចូលរួមជាមួយក្លិប Crystal Palace ក្នុងលក្ខខណ្ឌខ្ចីជើង ១រដូវកាល ផ្ទេរពីតោខៀវ Chelsea។ នេះបើតាមក្លិបលេងនៅលីគ Premier League បានប្រកាសនៅថ្ងៃសៅរ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។

Chalobah វ័យ ២៥ឆ្នាំ បានចូលរួមជាមួយ Chelsea ក្នុងវ័យ ៨ឆ្នាំ និងធ្លាប់លេងខ្ចីជើងនៅក្លិប Ipswich Town, Huddersfield Town និងក្លិប Lorient ផងដែរ។

លោកបានបង្ហាញខ្លួន ១៣លើក ក្នុង Premier League កាលពីរដូវកាលមុន បន្ទាប់ពីអវត្តមាន ៦ខែ ដោយសាររបួសសរសៃពួរ។

Palce ដែលនឹងទៅប៉ះក្លិប Chelsea ននៅថ្ងៃអាទិត្យនេះ ក៏បានចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Eddie Nketiah មកពី Arsenal និងខ្សែការពារ Maxence Lacroix មកពីក្លិប VfL Wolfsburg នៅថ្ងៃចុងក្រោយនៃទីផ្សារផ្ទេរកីឡាករ ខណៈអ្នកចាំទី Sam Johnstone បានចាកចេញទៅចូលរួមជាមួយក្លិប Wolverhampton Wanderers៕