(ឡុងដ៏)៖ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្លិប Manchester City បាននិយាយថា ខ្សែបម្រើ Phil Foden ទំនងជាមិនអាចចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសបាននោះទេ សម្រាប់ការប្រកួត Nations League នាពេលខាងមុខ ដោយសារតែជំងឺ។

ការចាប់ផ្តើមរដូវកាលថ្មីនេះ Phil Foden ទើបលេងបាន ៤៥នាទីប៉ុណ្ណោះ ជាមួយក្លិប Man City ដែលរូបគេស្ថិតក្នុងជម្រើសកីឡាបម្រង់ នៅជំនួបដំបូងក្នុងលីគប៉ះ Chelsea ។ ហើយរូបគេក៏ស្ថិតក្នុងបញ្ជីឈ្មោះរបស់គ្រូអង់គ្លេសបណ្តោះអាសន្ន Lee Carsley ក្នុងការត្រៀមលេងពាន Nations League កម្រិតទី២ មានការប៉ះក្រុមសាធារណរដ្ឋអៀរឡង់ និងក្រុមហ្វាំងឡង់ ។

លោក Pep បានលើកឡើងថា «ខ្ញុំគិតថាគាត់នឹងមិនទៅ ប៉ុន្តែខ្ញុំមិនដឹងនោះទេ គាត់មានអារម្មណ៍មិនល្អ ប៉ុន្តែក្រុមជម្រើសជាតិពួកគេសម្រេចចិត្ត»

សូមជម្រាបផងថា Phil Foden មកដល់ពេលនេះលេងបាន ៤១ប្រកួតហើយ ជាមួយជម្រើសជាតិអង់គ្លេស និងបានបង្ហាញខ្លួននៅគ្រប់ការប្រកួតក្នុងព្រឹត្តិការណ៍ Euro 2024 ផងដែរ នៅជម្រើសខ្សែបម្រើប្រចាំក្រុម ៕