(ម៉ាឌ្រីដ)៖ នៅពេលនេះខ្សែប្រយុទ្ធបារាំង Kylian Mbappe រកបាន ២គ្រាប់ដំបូងហើយ នៅលីគអេស្ប៉ាញ La Liga នៅការជួយក្រុម Real Madrid យកឈ្នះក្រុម Real Batis ក្នុងរដូវកាលថ្មីនេះ បន្ទាប់ពីបរាជ័យនៅការព្យាយាមស៊ុត ២៤លើកមកនេះ ។

២គ្រាប់របស់ Mbappe បានកើតឡើងនៅនាទី៦៧ និងការស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេចនៅនាទី៧៥ ដែលរួមចំណែកជួយក្រុមដឹកនាំដោយលោក Carlo Ancelotti រកបាន ៨ពិន្ទុពីការឆ្លងកាត់ ៤ប្រកួត មានឈ្នះ២ និងស្មើ២ ហើយឈរនៅលេខរៀងទី២ ក្នុងតារាងបណ្តោះអាសន្ន ។

១គ្រាប់ដំបូងរបស់ខ្សែប្រយុទ្ធបារាំង Mbappe បានស៊ុតជាមួយក្លិបអាជីព Real Madrid គឺនៅជំនួបដណ្តើមពាន UEFA Super Cup ដែលយកឈ្នះ Atalanta ។ រូបគេក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេជាមួយអតីតក្លិប PSG ប្រមាណ ២៥៦គ្រាប់ផងដែរ ។

នេះជាការរកបានគ្រាប់បញ្ចូលទីនៅលីគ La Liga ពីការព្យាយាមស៊ុត ២៦លើក ហើយបានក្លាយជាការ ព្យាយាមស៊ុតបាល់បញ្ចូលទីច្រើនជាងអ្នកដទៃក្នុងលីគកំពូលទាំង៥ របស់តំបន់អឺរ៉ុប ៕