(ភ្នំពេញ)៖ កញ្ញា ឡូយ ច័ន្ទរស្មី ដែលគ្រងមកុដកញ្ញាឯកកម្ពុជា «Miss Cambodia 2024» កំពុងត្រៀមខ្លួន​ ដើម្បីទៅចូលរួមការប្រកួត Miss International កម្រិតអន្តរជាតិ នៅប្រទេសជប៉ុន នាខែវិច្ឆិកា ខាងមុខនេះ។

កញ្ញា ឡូយ ច័ន្ទរស្មី បានជឿជាក់ថា ការជោគជ័យ គឺជាអ្វីមួយដែលយើងគិតថាធ្វើទៅហើយ យើងសប្បាយចិត្តមិនប៉ះពាល់ ផលប្រយោជន៍អ្នកដទៃ ហើយដើរទន្ទឹមគ្នាជាមួយនឹងតម្លៃជីវិតរបស់យើង និងសិក្សាបន្ថែមពីរៀនច្បងទាំងអស់។

កញ្ញាបានបន្ដថា ចំពោះការប្រឡង និងការរៀបចំខ្លួន កញ្ញាបានជឿជាក់ថា ឆ្នាំនេះរួចរាល់ជាងឆ្នាំ២០២១ ទាក់ទងទៅនឹងការសិក្សា តែឥឡូវកញ្ញាបានបញ្ចប់ការសិក្សានៅឆ្នាំ២០២១ មិនបានទៅធ្វើការជាមួយអង្គការអាស៊ាននោះទេឆ្នាំនេះ កញ្ញាបានធ្វើការជាមួយ អង្គការអាស៊ាន រយៈពេល២ឆ្នាំហើយ បានពង្រឹងនៅផ្នែកចំណេះដឹង អត្តចរិត ការនិយាយស្ដី និងការបត់បែនទៅតាមសង្គម ចំពោះការដើរគឺកញ្ញាបានដើរល្អជាងមុនឆ្ងាយ។

កញ្ញា ឡូយ ច័ន្ទរស្មី បានបន្ដទៀតថា ពេលខ្លះយើងមានសមត្ថភាព ប៉ុន្តែពុំមានឱកាសបង្ហាញឱ្យទស្សនិកជនបានឃើញ ដូច្នេះហើយដោយមានការ ចូលរួមជ្រុំជ្រែងពីលោកឧកញ៉ា ចិន សំណាង និងអ្នករៀបចំ Miss Cambodia គឺជាឱកាសដ៏ធំមួយសម្រាប់បេក្ខនារីទាំងអស់ ដែលមានសមត្ថភាពបង្ហាញនៅភាពអង់អាចក្លាហាន របស់ពួកគាត់ក៏ដូចជាចំណេះដឹងជាអ្វីដែលពួកយើងមាន ក្នុងនាមជាប្រជាជនកម្ពុជានាំយកទៅលើឆាកអន្តរជាតិ។

ម្ចាស់មកុដរូបនេះ បានបន្ថែមថា ពីមុនក៏មិនមែនជាអ្នកតាមដានសិល្បៈត្រឡប់មកតាមដានខាងវិស័យបវរកញ្ញា កញ្ញាបានជឿជាក់ថា កម្មវិធី Miss Cambodia គឺជាកម្មវិធីមួយដែលយើងផ្សព្វផ្សាយឱ្យបងប្អូននៅក្នុងស្រុក បានដឹងនោះទេ ហើយក៏អាចផ្សព្វផ្សាយឱ្យអន្តរជាតិ គាត់បានដឹងផងដែរ ហើយក៏បានចែករំលែកការប្រឡងមួយនេះទៅដល់ស្ថាប័នស្ថានទូតឥណ្ឌូនេស៊ី អង្គការអាស៊ាន ផងដែរ។

កញ្ញាក៏បានលើកទឹកចិត្តឱ្យបងប្អូនគាត់ក្លាហាននៅក្នុងការចូលរួមបង្ហាញសមត្ថភាពនៅក្នុងកម្មវិធី Miss Cambodia ដូចគ្នា ដោយសារតែកម្មវិធីមួយនេះមិនត្រឹមតែផ្ដល់នូវបទពិសោធន៍មួយ ដែលយើងមិនចងចាំមួយជីវិតទេ ប៉ុន្តែជួយជំរុញឱ្យយើងសិក្សាស្រាវជ្រាវបន្ថែម ទាក់ទងជាមួយនឹងប្រទេសកម្ពុជាក៏ដូចជាបង្កើតនៅមិត្តភាពល្អៗ មួយហ្នឹងបេក្ខភាពផ្សេងៗទៀតដែលគាត់មកពីបណ្ដាលខេត្តនានា។

កញ្ញា ឡូយ ច័ន្ទរស្មី បានត្រៀមរួចជាស្រេចដើម្បីទៅចូលរួមក្នុងប្រកួត Miss International នៅប្រទេសជប៉ុន នាខែវិច្ឆិកាខាងមុខនេះ ហើយសិក្សាអំពីភាសាជប៉ុនរួចហើយ ម្យ៉ាងវិញទៀតមិនគិតថា នេះគឺជាបន្ទុកនោះទេ ប្រសិនបើយើងគិតថា អ្វីមួយជាបន្ទុកយើង មិនគួរមកប្រឡងនៅក្នុងកម្មវិធី Miss Cambodiaនោះទេ នេះគឺជាមោទនភាពក៏ដូចជាអ្វីគួរតែធ្វើឱ្យបានល្អ ដើម្បីឱ្យយុវជនជំនាន់ក្រោយ ធ្វើតាមឱ្យក៏ធ្វើឱ្យប្រទេសកម្ពុជា តែមានអរិយធម៌ វប្បធម៌ និងកាន់តែរីកចម្រើន។

លោកឧកញ៉ា ចិន សំណាង បានបញ្ជាក់ថា លោកនឹងរៀបចំឱ្យបានល្អសម្រាប់ការហ្វឹកហាត់បន្ថែម ការចំណាយលើគ្រប់ផ្នែកផ្សេងៗ បូករួមទាំងការទិញសបុត្រយន្តហោះប្រភេទកៅអី First Class ដើម្បីអោយ Miss Cambodia 2024 តំណាងឱ្យកញ្ញាឯកកម្ពុជា ទៅចូលរួមប្រកូតលក្ខណៈអន្តរជាតិឱ្យទទួលបានល្អ ហើយម្ចាស់ហាងពេជ្រ CSNJ នឹងផ្តល់រង្វាន់ធំជាគ្រឿងអលង្ការ មានតំលៃថ្លៃថែមទៀតផងដែរ។

បន្ថែមពីនេះ លោកឧកញ៉ា ចិន សំណាង មានសង្ឃឹមថា នឹងអាចទទួលបានលទ្ធផលល្អ ហើយនឹងមានគម្រោងទិញទូរទស្សន៍មួយដែលធំហើយ និងជួលគ្រូពីបរទេសមកឬក៏អ្នកដែលជាប់មុនៗផ្ដល់បទពិសោធន៍ឱ្យគាត់ខ្លះ គាត់មានខ្លះហើយនឹងមានអ្នកជួយជំរុញគាត់ខ្លះឆ្នាំនេះ យើងនឹងជោគជ័យតែម្ដង ក្នុងកម្រិតណាយើងមិនដឹងទេ ប៉ុន្តែគាត់នឹងទទួលបានលទ្ធផលល្អក្នុងកម្រិតណាមួយជាពុំខាន។

សូមបញ្ជាក់ដែរថា Miss Cambodia 2024 នាឱកាសឆ្នាំនេះ ដោយអញ្ជើញចូលរួមពី បវរកញ្ញាអន្តរជាតិ កញ្ញា Andrea V Rubio Miss International 2023 មកពីប្រទេស Venezuela បានមកកាន់ទឹកដីកម្ពុជា កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ដើម្បីធ្វើទស្សនកិច្ចតំបន់ទេសចរណ៍សំខាន់ៗជុំវិញរាជធានីភ្នំពេញ និងរួមបំពាក់មកុដជូន Miss Cambodia 2024៕