(មេនឆេស្ទើ)៖ បន្ទាប់ពីចុះកិច្ចសន្យាដឹកនាំក្លិបបាល់ទាត់បិសាចក្រហម Manchester United នាចុងខែមេសា ឆ្នាំ២០២២ មក លោក Erik ten Hag បានទិញចូលកីឡាករល្បីៗ និងមានតម្លៃខ្លួនថ្លៃចំនួន ១២នាក់រួចមកហើយ។ នេះបើយោងតាមការចេញផ្សាយនៅលើ Channel Telegram ថ្ងៃនេះ។

ជាសរុប បុរសសញ្ជាតិហូឡង់ដែលមានសុពលភាពកិច្ចសន្យានៅ Old Trafford រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ផងនោះបានចំណាយអស់ ៧០៩លានអឺរ៉ូ ស្មើនឹង ៧៨៥លានដុល្លារអាមេរិកមានដូចខាងក្រោមនេះ (គិតជាលានដុល្លារ)៖

១- Anthony (ប្រេស៊ីល) តម្លៃ ១០៥លានដុល្លារ
២- Casemiro (ប្រេស៊ីល) តម្លៃ ៧៧លានដុល្លារ
៣- Mason Mount (អង់គ្លេស) តម្លៃ ៧២លានដុល្លារ
៤- Martinez (អាហ្សង់ទីន) តម្លៃ ៦៣លានដុល្លារ
៥- Onana (កាមេរូន) តម្លៃ ៥៨លានដុល្លារ
៦- Malacia (ហូឡង់) តម្លៃ ១៧លានដុល្លារ
៧- Hojlund (ដាណឺម៉ាក) តម្លៃ ៩៤លានដុល្លារ
៨- De Ligt (ហូឡង់) តម្លៃ ៥០លានដុល្លារ
៩- Zirkzee (ហូឡង់) តម្លៃ ៤៧លានដុល្លារ
១០- Yoro (បារាំង) តម្លៃ ៦៩លានដុល្លារ
១១- Mazraoui (ម៉ារ៉ុក) តម្លៃ ១៩លានដុល្លារ
១២- Ugarte (អ៊ុយរ៉ូហ្គាយ) តម្លៃ ៥៥លានដុល្លារ ៕