(ភ្នំពេញ)៖ ការទទួលបាននូវការងារដ៏ល្អសមរម្យ និងសមស្របទៅតាមជំនាញដែលខ្លួនបានសិក្សា និងប៉ងប្រាថ្នា គឺជាបំណង និងជោគជ័យដ៏ធំមួយរបស់សិស្សានុសិស្ស និងនិស្សិតគ្រប់ៗរូប បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងជំនាញវិជ្ជាជីវៈណាមួយ។ ប៉ុន្តែដើម្បីឈានទៅដល់ចំណុចដោយជោគជ័យនេះ ពួកគេតែងតែមានចម្ងល់ និងការព្រួយបារម្ភយ៉ាងខ្លាំងថា តើគួរចាប់ផ្ដើមពីចំណុចណា ហើយគួរតែជ្រើសរើសនូវជំនាញមួយណាដែលជាតម្រូវការទីផ្សារការងារពិតប្រាកដ។
បើយោងទៅតាមរបាយការណ៍បូកសរុបលទ្ធផលការងារ របស់ក្រសួងពាណិជ្ជកម្ម សម្រាប់ឆ្នាំ២០២១-២០២២ ដែលបានបោះពុម្ភផ្សាយនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានក្រុមហ៊ុន និងសហគ្រាសឯកបុគ្គលថ្មី ចំនួន ៧១២៧ ក្រុមហ៊ុន បានសុំចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ កត្តានៃកំណើនការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មនូវក្រុមហ៊ុនថ្មីនេះហើយ ជាហេតុធ្វើឲ្យមានតម្រូវការនូវបុគ្គលិកជំនាញមានការកើនឡើងផងដែរ។
ទន្ទឹមនឹងនេះដែរ តាមរយៈទិន្នន័យនៃវេបសាយការងារជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏បានបង្ហាញឲ្យឃើញថា ជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម គឺជាជំនាញមួយដែលមានតម្រូវការខ្ពស់ពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ក៏ដូចជាតាមស្ថាប័នរដ្ឋផ្សេងៗទៀតដែលមានតម្រូវការខ្ពស់លើបុគ្គលិកដែលជាអ្នកជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មផងដែរ។
ជាពិសេស បើទោះបីជាមានការវិត្តនូវបច្ចេកវិទ្យាទំនើប ប្រព័ន្ធ AI និងប្រព័ន្ធកុំព្យូទ័រយ៉ាងណាក្ដី ក៏តម្រូវការនៃជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម រួមជាមួយជំនាញពន្ធដារ នៅតែមានតម្រូវការខ្ពស់ពីសំណាក់ក្រុមហ៊ុន ឬស្ថាប័នជាតិ និងអន្តរជាតិ និងម្ចាស់ក្រុមហ៊ុនដដែល ពីព្រោះពួកគេត្រូវការអ្នកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណនេយ្យ ដើម្បីធ្វើការវិភាគ និងរៀបចំគម្រោងរបាយការណ៍ប្រចាំឆ្នាំ និងស្វែងរកវិធីសាស្រ្តក្នុងការស្វែងរកប្រាក់ចំណេញ និងកាត់បន្ថយការចំណាយនានាឲ្យបានកាន់តែច្រើន។
ជំនាញ និងការធ្វើការងារនេះ ជាការងារមួយដែលបច្ចេកវិទ្យាទំនើប ប្រព័ន្ធ AI និងប្រព័ន្ធកុំព្យូរទ័រមិនអាចជំនួសបាន។ ជាលទ្ធផល វាគឺជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់សិស្សានុសិស្ស ដែលទើបតែបញ្ចប់សញ្ញាបត្រទុតិយភូមិនាពេលបច្ចុប្បន្ន ធ្វើជាគន្លឹះក្នុងការជ្រើសរើសជំនាញវិជ្ជាជីវៈដ៏ត្រឹមត្រូវ សម្រាប់បន្តការសិក្សានាថ្នាក់ឧត្តមសិក្សាពេលខាងមុខនេះដែរ។
ជាក់ស្ដែង បើយើងក្រលេកមើលនូវគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សានៅក្នុងប្រទេសកម្ពុជាវិញ យើងឃើញថាមានសាកលវិទ្យាល័យជាច្រើនទាំងគ្រឹះស្ថានរដ្ឋ និងឯកជនកំពុងបើកដំណើរការ និងផ្ដល់នូវជំនាញផ្សេងៗជាច្រើន។ ប៉ុន្តែអ្វីដែលជាភាពខុសគ្នា រវាងសាកលវិទ្យាល័យទាំងនោះ គឺការទទួលស្គាល់ គុណភាពអប់រំ សមិទ្ធផល និងភាពជោគជ័យរបស់និស្សិតកំឡុងពេល និងក្រោយពេលបញ្ចប់ការសិក្សា។
ជាមួយគ្នានេះ CamEd Business School គឺជាវិទ្យាស្ថានមួយដែលផ្ដល់ការបណ្ដុះបណ្ដាលខ្ពស់លើជំនាញគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងពាណិជ្ជកម្ម។ វិទ្យាស្ថាន មានការទទួលស្គាល់ចម្បងលើគុណភាពអប់រំ គុណភាពនៃការបង្រៀន ជាលក្ខណៈអន្តរជាតិពីស្ថាប័នអ្នកវាយតម្លៃគុណភាពអប់រំ ACBSP នៃសហរដ្ឋអាមេរិក និងសមាគមគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស ហើយក៏មានការទទួលស្គាល់ពីសំណាក់ប្រទេសចំនួន ១៨៣ លើពិភពលោក។ អ្វីដែលរឹតតែពិសេសនោះ ចំពោះនិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថាន នឹងទទួលបានសញ្ញាបត្រ២ ក្នុងពេលតែមួយ។ ចំពោះសាស្ត្រាចារ្យ ដែលបង្រៀននៅវិទ្យាស្ថាន CamEd Business School សុទ្ឋសឹងតែមកពីបណ្តាប្រទេសធំៗដូចជា អង់គ្លេស អាមេរិក និងសាំងហ្គាពួរ ជាដើម ដែលពួកគាត់សុទ្ធតែមានគរុកោសល្យក្នុងការបង្រៀនលំដាប់អន្តរជាតិ រួមជាមួយបទពិសោធន៍ក្នុងការបង្រៀនជាយូរឆ្នាំ ដោយទទទួលបានការវាយតម្លៃកម្រិតផ្កាយប្រាំ ពីស្ថាប័នវាយតម្លៃគុណភាពអប់រំ QS Stars នៃចក្រភពអង់គ្លេសផងដែរ។
បន្ថែមពីនេះ វិទ្យាស្ថាន CamEd Business School ក៏បានបង្កើតនូវនាយកដ្ឋានផ្តល់សេវាកម្មការងារ ជូនដល់និស្សិតរបស់ខ្លួន រួមជាមួយការប្រឹក្សាយោបល់ការងារ ការហ្វឹកហាត់អំពីរបៀបសម្ភាសន៍ការងារ ក៏ដូចជាការរៀបចំឯកសារដាក់ពាក្យធ្វើការផងដែរ។ ជាលទ្ធផល និស្សិតដែលបញ្ចប់ការសិក្សាចំនួនជាង ៩០ភាគរយ សុទ្ធតែទទួលបានការងារក្នុងមុខតំណែងល្អៗតាមបណ្តា ក្រុមហ៊ុនធំៗក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតទៅបន្តការសិក្សានៅបរទេស ឬបើកអាជីវកម្មផ្ទាល់ខ្លួនជាដើម។
សិក្សាជំនាញ ដែលត្រូវនឹងតម្រូវការទីផ្សាការងារ វាជាការជ្រើសរើសដ៏ត្រឹមត្រូវមួយ ហើយការសិក្សារបស់អ្នកនឹងរឹតតែជោគជ័យបន្ថែមទៀត នៅពេលដែលអ្នកបានទទួលការបណ្តុះបណ្តាលនៅក្នុងសាលាដែលគិតគូរពីគុណភាពអប់រំជាចម្បង។ ដូច្នេះហើយ វិទ្យាស្ថាន CamEd Business School គឺជាសាលាតែមួយគត់ដែលអាចចម្លងអ្នកទៅកាន់អ្វីដែលអ្នកប៉ងប្រាថ្នា។
បន្ថែមពីលើនេះ វិទ្យាស្ថានក៏កំពុងតែមានការផ្ដល់នូវអាហារូបករណ៍ The Future Finance Leader រហូតដល់ ៦ ៥០០ដុល្លារ ($6500) សម្រាប់ការសិក្សា ៤ឆ្នាំ លើបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ + សញ្ញាបត្រអន្តរជាតិអ្នកបច្ចេក ទេសផ្នែកគណនេយ្យ (BA+CAT) ដែលសិស្សានុសិស្សទាំងអស់អាច ចុះប្រឡងដោយឥតគិតថ្លៃពីថ្ងៃនេះរហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។ រីឯការប្រឡង អាហារូបករណ៍នឹងធ្វើឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវិទ្យាស្ថាន CamEd Business School ៕
ចុះឈ្មោះឥឡូវនេះតាមរយៈតំណរភ្ជាប់៖ https://web.cam-ed.com/beta/ba-register
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ ០៧០ ៦៧៣ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតាមតេឡេក្រាម ០៧៨ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh