(ភ្នំពេញ)៖ ការតភ្ជាប់សេវាអុីនធឺណិតដែលមានល្បឿនលឿន និងតម្លៃសមរម្យគឺមានសារៈសំខាន់ សម្រាប់តម្រូវការកម្សាន្ត ការងារ និងទំនាក់ទំនងនៅផ្ទះរបស់អ្នក។ ដោយមើលឃើញពីតម្រូវការនេះក្រុមហ៊ុន TODAY internet នឹងផ្តល់ជូនជាពិសេសសម្រាប់អតិថិជនតាមគេហដ្ឋានទាំងអស់ដែលមានបំណងប្រើប្រាស់ កញ្ចប់សេវាអុីនធឺណិតសម្រាប់គេហដ្ឋានក្នុងខែកញ្ញានេះ។

អតិថិជនដោយគ្រាន់តែជាវនូវកញ្ចប់គេហដ្ឋានទាំង ៣ ណាមួយរបស់ TODAY internet នោះលោកអ្នកនឹងទទួលបានឆ័ត្រដ៏ស្រស់ស្អាតមួយភ្លាមៗ និងមានការថែមជូនជាច្រើន ទៀតដូចជា ការតម្លើងខ្សែកាបអុបទិកដោយឥតគិតថ្លៃ ការថែមជូន IP សម្រាប់កាមេរ៉ាសុវត្តិភាព និងផ្ដល់ជូនការជួលឧបករណ៍ WiFi/Router ជាមួយល្បឿនដោនឡូតនិងអាប់ឡូតស្មើគ្នា ។ នៅចាំអីទៀតចុះឈ្មោះអីឡូវនេះដើម្បីទទួលបានប្រូម៉ូសិន និងការថែមជូនជាច្រើន!

* TODAY FiberLink (Light Usage) ដែលមានល្បឿន 55Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៥នាក់ដោយចំណាយត្រឹមតែជាង ១៧ដុល្លារក្នុង ១ខែ។
* TODAY FiberLink (Moderate Usage) ដែលមានល្បឿន 70Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៨នាក់ដោយចំណាយត្រឹមតែជាង ២៧ដុល្លារក្នុង ១ខែ។
* TODAY FiberLink (Heavy Usage) ដែលមានល្បឿន 90Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារច្រើនជាង ៨នាក់ដោយចំណាយត្រឹមតែជាង ៣៣ដុល្លារក្នុង ១ខែ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។