(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Binance លោក Tigran Gambaryan ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសនីហ្សេរីយ៉ាតាំងពីខែកុម្ភៈនោះ នៅថ្ងៃចន្ទសប្តាហ៍នេះត្រូវបានរាយការណ៍មកថា បានដាក់ពាក្យសុំនៅក្រៅឃុំ ដោយសារបញ្ហាសុខភាព ប៉ុន្តែត្រូវបានតុលាការក្នុងប្រទេសនេះជំទាស់។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឲ្យដឹងថា លោក Gambaryan ដែលជាពលរដ្ឋអាេមរិកនោះ ត្រូវបានចោទប្រកាន់ពីបទ លាងលុយកខ្វក់ជាង៣៥លានដុល្លារ។ ក្រុមហ៊ុន Binance ដែលជាគឺជា exchange រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតនៅទូទាំងពិភពលោកនោះ ក៏ប្រឈមនឹងការចោទប្រកាន់ដាច់ដោយឡែកពីបទគេចពន្ធផងដែរ។

មេធាវី Mark Mordi បានស្នើតុលាការជាន់ខ្ពស់ក្នុងរដ្ឋធានី Abuja ដើម្បីទទួលបានការអនុញ្ញាតឲ្យកូនក្តីរបស់ខ្លួន គឺលោក Gambaryan បាននៅក្រៅឃុំ ដោយលើកឡើងពីស្ថានភាពសុខភាពកាន់តែយ៉ាប់យឺន អំឡុងស្ថិតក្នុងមន្ទីរឃុំឃាំង។ សំណើនេះតុលាការ​បាន​បដិសេធ ​​​ជាលើក​ដំបូង​កាល​ពី​ខែ​ឧសភា។ លោក Gambaryan និយាយថា លោកមានដំបៅ ដែលបណ្តាលឱ្យឈឺក និងខ្នង ហើយទទួលរងនូវជំងឺគ្រុនចាញ់ និងជំងឺរលាកសួត។ តែយ៉ាងណា ជុំវិញរឿងក្តីរបស់ លោក Gambaryan ក្នុងប្រទេសនីហ្សេរីយ៉ា ត្រូវបានរាយការណ៍មកថា​នឹង​បន្ត​នៅ​ថ្ងៃ​ពុធសប្តាហ៍នេះ។

គួរជម្រាបថា Binance គឺជា exchange រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតនៅទូទាំងពិភពលោកដោយផ្អែកលើបរិមាណជួញដូរប្រចាំថ្ងៃ។ Binance មានគោលបំណងនាំយក exchanges រូបិយប័ណ្ណគ្រីបតូទៅកាន់ជួរមុខនៃសកម្មភាពហិរញ្ញវត្ថុទូទាំងពិភពលោក។ គំនិតនៅពីក្រោយឈ្មោះរបស់ Binance គឺដើម្បីបង្ហាញពីគំរូ paradigm ថ្មីនេះនៅក្នុងហិរញ្ញវត្ថុសកល Binary Finance ឬ Binance៕