(ភ្នំពេញ)៖ មិនដល់២សប្ដាហ៍ទៀតឡើយ ព្រឹតិការណ៍ Gumball 3000 Rally in Cambodia ដែលជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋគ្រប់គ្នានោះ នឹងឈានមកដល់ហើយ ពោលគឺចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ឆាប់ៗខាងមុខ។

នៅថ្ងៃទី១៥ ប្រតិភូ Gumball 3000 ធ្វើដំណើរចាកចេញពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ចូលមកកាន់ប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង និងបន្តឆ្ពោះមកកាន់រាជធានីភ្នំពេញ។ នៅរាជធានីភ្នំពេញ នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រីមហាជនស្វាគមន៍គណៈប្រតិភូ Gumball 3000 ហើយក៏មានការតាំងបង្ហាញរថយន្តនៅតាមបណ្ដោយផ្លូវខាងកើតវិមានឯករាជ្យ រហូតដល់រង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត និងសួនច្បារមុខវត្តបទុមវតី។

អ្វីដែលគួរឱ្យរំភើបក្នុងការប្រគំតន្ត្រីមហាជននារាត្រីថ្ងៃទី១៥នោះ គឺនឹងមានការចូលរួមសម្ដែងពីសំណាក់តារាចម្រៀងជាតិ-អន្តរជាតិ តារារ៉េប និង DJ ល្បីៗលំដាប់អន្តរជាតិ ក្នុងនោះរួមមាន៖

* Martin 2 Smoove (EVE's DJ) មកពីចក្រភពអង់គ្លេស៖ https://www.instagram.com/martin2smoove?utm_source=ig_web_button_share_sheet&igsh=ZDNlZDc0MzIxNw==

* CJ Beatz ៖ https://www.instagram.com/cjbeatz?utm_source=ig_web_button_share_sheet&igsh=ZDNlZDc0MzIxNw==

* Andy Purnell (Central Cee's DJ)៖ https://www.instagram.com/cjbeatz?utm_source=ig_web_button_share_sheet&igsh=ZDNlZDc0MzIxNw==

* VikkStar (headline DJ)៖ https://www.instagram.com/vikkstagram?utm_source=ig_web_button_share_sheet&igsh=ZDNlZDc0MzIxNw==