(រីយ៉ាដ)៖ កីឡាករវ័យក្មេង Angelo Gabriel របស់តោខៀវ Chelsea បានចូលរួមលេងជាមួយក្លិបអារ៉ាប៊ីសាអូឌីត AI-Nassr នៅលីគ Saudi Pro League។ នេះបើតាមការប្រកាសពីក្លិបលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។

តម្លៃនៃការផ្ទេរខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល វ័យ ១៩ឆ្នាំរូបនេះ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែយ៉ាងណាមិញ សារព័ត៌មានអង់គ្លេសបានចុះផ្សាយថា វាមានតម្លៃប្រមាណ ១៩.១លានផោន (២៥.០៦លានដុល្លារ)។

Gabriel ដែលបានចំណាយពេលវេលាកាលពីរដូវកាលមុន លេងខ្ចីជើងនៅក្លិបបារាំង Strasbourg នៅ Ligue 1 នោះ បានចូលរួមជាមួយក្លិបម្ចាស់កីឡដ្ឋាន Stamford Bridge កាលពីខែកក្កដា ឆ្នាំ២០២៣។ ឥឡូវនេះ លោកនឹងលេងជាមួយនឹងកីឡាករ Cristiano Ronaldo និង Sadio Mane នៅក្លិប Al-Nassr វិញម្តង៕