(កំពង់ចាម)៖ ព្រះសង្ឃមួយអង្គគង់នៅវត្តជោតិវ័ន ហៅ «វត្តត្រពាំងក្របៅ» ដែលស្ថិតនៅភូមិកំពែងមាស ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានរង្វាន់ធំពី ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ចំនួន ១២៥លានរៀល។

ព្រះសង្ឃដែលត្រូវបានរង្វាន់ទឹកប្រាក់ ១២៥លានរៀលពី ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ខាងលើនេះ មានព្រះនាម ស សឿង ព្រះជន្ម ៦៤ ព្រះវស្សា បានមានសង្ឃដីកាឱ្យដឹងថា ព្រះអង្គមានស្រុកកំណើតនៅខេត្តកំពង់ធំ ប៉ុន្តែបានផ្លាស់ទីស្នាក់នៅមកស្រុកចំការលើ ខេត្តកំពង់ចាម ជាមួយក្រុមគ្រួសារ ហើយទើបតែសាងផ្នួសជាព្រះសង្ឃនៅវត្ត ជោតិវ័ន ហៅវត្តត្រពាំងក្របៅ ដែលមានទីតាំងដូចបានជម្រាបជូនខាងលើនេះកាលពីឆ្នាំមុនតែប៉ុណ្ណោះ។

ព្រះអង្គ ស សឿង បានមានសង្ឃដីកាបន្តឱ្យដឹងថា ចំពោះការត្រូវរង្វាន់ធំនូវទឹកប្រាក់ ១២៥លានរៀលនេះ គឺជារឿងដែលមិននឹកស្មានដល់នោះទេ ហើយភេសជ្ជៈខារ៉ាបាវ ដែលមានរង្វាន់ធំនេះទៀតសោត គឺជាទេយ្យទានដែលពុទ្ធបរិស័ទយកមកប្រគេនក្នុងឱកាសពិធីចូលព្រះវស្សាកាលពីពេលកន្លងទៅ។ លុះកាលពីសប្ដាហ៍កន្លងទៅនេះ នៅពេលព្រះអង្គមានអាការងងុយ និងអស់កម្លាំង ក៏យកភេសជ្ជៈខារ៉ាបាវមកគាស់ឆាន់ ហើយក៏ឃើញមានរង្វាន់ នៅនឹងក្រវិលកំប៉ុងតែម្ដង។ ក្រោយពេលដែលឃើញត្រូវរង្វាន់ ព្រះអង្គបានយកទៅទូលប្រាប់លោកគ្រូព្រះចៅអធិការវត្តឱ្យបានដឹង ហើយទូរសព្ទជូនដំណឹងដល់ ក្រុមហ៊ុនតែម្ដង។

ព្រះអង្គបានមានសង្ឃដីកាទៀតថា បន្ទាប់ពីទទួលបានរង្វាន់ ១២៥លានរៀលពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ព្រះអង្គនឹងយកទៅទិញម៉ូតូកង់ ៣មួយគ្រឿង គ្រាន់ធ្វើជាមធ្យោបាយធ្វើដំណើររបស់ព្រះសង្ឃដែលគង់នៅក្នុងវត្ត ជោតិវ័ន ហៅវត្ត «ត្រពាំងក្របៅ» និងយកមួយចំនួនទៀតកសាងហេដ្ឋារចនាសម្ព័ន្ធនៅ ក្នុងវត្តអារាម ហើយនៅសល់មួយចំនួនទៀតយកទៅជួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់ព្រះអង្គ ដែលកំពុងមានភាពខ្សតខ្សោយ។

ឆ្លៀតក្នុងឱកាសនេះ ព្រះអង្គ ស សឿង ក៏បានថ្លែងអំណរគុណ និងអរព្រះគុណដល់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់ប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ដោយបង្កើនពី ១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ៕