(បរទេស)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុប បានប្រកាសថា សន្ធិសញ្ញា AI អន្តរជាតិ ថ្មីមួយដែលចងក្រងឡើងដោយស្របច្បាប់ជាលើកដំបូង បានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ដោយបណ្តាប្រទេសនានាក្នុងនោះរួមទាំងសមាជិកសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឲ្យដឹងថា ច្បាប់ AI នេះ គឺបានផ្តួចផ្តើមឡើងអស់ជាច្រើនឆ្នាំមកហើយ និងត្រូវបានអនុម័តក្នុងខែឧសភា បន្ទាប់ពីការពិភាក្សារវាងប្រទេសចំនួន៥៧។ ច្បាប់ AI នេះ គឺចងក្រងឡើង ដើម្បីដោះស្រាយហានិភ័យ ដែលអាចបង្កឡើងដោយ AI ខណៈបច្ចុប្បន្នវិស័យនេះកំពុងលេចធ្លោរ និងត្រូវបានលើកកម្ពស់ការច្នៃប្រឌិតប្រកបដោយការទទួលខុសត្រូវ។ លោក Shabana Mahmood រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ចក្រភពអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អនុសញ្ញានេះ គឺជាជំហានដ៏សំខាន់មួយ ដើម្បីធានាថាបច្ចេកវិទ្យាថ្មីៗទាំងនេះ អាចត្រូវបានប្រើប្រាស់ដោយមិនបំផ្លាញតម្លៃរបស់មនុស្ស ពោលគឺនៅតែមានការគិតគូរទៅលើសិទ្ធិមនុស្ស និងនីតិរដ្ឋ»។
គួរជម្រាបថា អនុសញ្ញា ស្តីពី AI នេះគឺផ្តោតជាសំខាន់លើការការពារសិទ្ធិមនុស្ស ដែលអាចរងផលប៉ះពាល់ដោយបច្ចេកវិទ្យា AI ហើយវាគឺដាច់ដោយឡែកពីច្បាប់មួយទៀតឈ្មោះថា «EU AI Act» ដែលបានចូលជាធរមានកាលពីខែមុន៕