(អាមេរិកខាងត្បូង)៖ ក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីឆ្លងកាត់ការយកឈ្នះក្រុមឈីលី ៣-០ ក្នុងប្រកួតទី៧ នាំឱ្យពួកគេនៅតែបន្តឈរនាំមុនកំពូលតារាងចំណាត់ថ្នាក់ក្នុងតំបន់នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 តំបន់អាមេរិកខាងត្បូត CONMEBOL ជាមួយការរកបាន ១៨ពិន្ទុបណ្តោះអាសន្ន ។

៣គ្រាប់យកឈ្នះឈីលី គឺកើតឡើងពីការព្យាយាមរបស់កីឡាករ Mac Allister, Julian Alvarez និងខ្សែប្រយុទ្ធ Paulo Dybala ដែលជ្រើសមកពីក្លិបអ៉ីតាលី AS Roma ដើម្បីពង្រឹងការក្តោបក្តាប់លើកំពូលតារាងនៃការប្រកួតជម្រុះ World Cup 2026 នៅអាមេរិកខាងត្បូង ដែសស្ថិតក្រោមការដឹកនាំដោយលោក Lionel Scaloni នាមជាម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០២២ ។

សូមជម្រាបផងថា ស្ថិតក្នុងតំបន់អាមេរិកខាងត្បូង គឺជ្រើសយក ៦ក្រុម ដើម្បីជាបេក្ខភាពលេងនៅជុំផ្តាច់ព្រ័ត្រ FIFA World Cup 2026 ដែលមានសហរដ្ឋអាមេរិក ម៉ិកសិក និងកាណាដា ជាសហម្ចាស់ផ្ទះរៀបចំការប្រកួតរួមគ្នា ខណៈអាហ្សង់ទីន ជាក្រុមឈ្នះពាន ៣សម័យកាលមកហើយផងដែរ ៕