(រីយ៉ាដ)៖ កីឡាករស្នូកឃើ Ronnie O’Sullivan អតីតជើងខ្លាំងឈរនៅលំដាប់លេខ១ ពិភពលោក បានហាលអាវពីកម្មវិធី Saudi Arabia Masters 2024 របស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីចាញ់គូប្រជែង Jiahul របស់ចិនរួចមក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
ការប្រកួតក្នុងវគ្គចាញ់-ធ្លាក់ ៨នាក់ចុងក្រោយដែលត្រូវបានរៀបចំឡើងនៅទីក្រុង Rihadh កាលពីរាត្រីថ្ងៃព្រហស្បតិ៍នោះ កីឡាករអន្តរជាតិអង់គ្លេសខាងលើនេះបានចាញ់ Si Jiahul ដោយលទ្ធផល ៦-៤សិត នៅក្នុងការប្រកួតដែលកីឡាកររបស់ប្រជាមានិតចិន បានបើកការនាំមុខ ២សិតមុនផងនោះ ដ្បិត O’Sullivan បានវាយបកឈ្នះ ២សិតមកវិញផងដែរ ក្នុងលទ្ធផល ៥-២សិត ជាបណ្តោះអាសន្ន។
នៅចាំបានថា អតីតជើងឯកពិភពលោក ៧សម័យកាល O’Sullivan ធ្លាប់បានត្អូញត្អែរថា «ទម្រង់ប្រកួតរបស់ខ្ញុំបច្ចុប្បន្ននេះ មិនដូចពីមុនឡើយ ដោយកាលពីមុន ខ្ញុំបានយកឈ្នះ Zhang Anda ដែលជាជើងខ្លាំងរបស់ចិនមួយរូប»។
គួរបញ្ជាក់ផងថា Jiahul នឹងប៉ះកីឡាករវ៉េល Mark Williams សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត បន្ទាប់ពីគូប្រជែងរបស់គេ បានបំបាក់កីឡាករអង់គ្លេស Jimmy Robertson ៦-០ រួចមក ស្របពេលកីឡាករលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន Judd Trump ក៏ជួប Shaun Murphy នៅក្នុងវគ្គ ៤នាក់ចុងក្រោយដូចគ្នាដែរ៕