(ប៉ារីស)៖ ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវក្តៅ Paralympics Games 2024 នៅពេលនេះត្រូវបានបិទបញ្ចប់ហើយ ដោយក្រុមអត្តពលិកជនមានពិការភាពចិន រកបានមេដាយច្រើនជាងគេសរុប ២២០គ្រឿង ក្នុងនោះមានមេដាយមាស ៩៤គ្រឿង ប្រាក់៧៦ និងសំរឹទ្ធ៥០ ខណៈដែលក្រុមម្ចាស់រៀបចំការប្រកួតបារាំង ឈរនៅចំណាត់ថ្នាក់ទី៨ រកបានមេដាយសរុប ៧៥គ្រឿង បន្ទាប់ពីឆ្លងកាត់ ២២ប្រភេទកីឡា នឹងមាន ៥៤៩វិញ្ញាសា ។

គិតត្រឹម ៥ចំណាត់ថ្នាក់ ក្រុមចិន ឈានមុខគេមានសរុប ២២០គ្រឿង ក្រុមចក្រភពអង់គ្លេស រកបានសរុប ១២៤គ្រឿង, អត្តពលិកសហរដ្ឋអាមេរិក រកបានសរុប ១០៥គ្រឿង, អត្តពលិកហូឡង់ រកបានសរុប ៥៦គ្រឿង, អត្តពលិកប្រេស៊ីល រកបានសរុប ៨៩គ្រឿង និងក្រុមអត្តពលិកឈរក្រោមទង់អព្យាក្រឹត (NPA) រកបានមេដាយសរុប ៧១គ្រឿង ។

សូមជម្រាបថា ស្ថិតក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវក្តៅ Paris Games 2024 អត្តពលិកកម្ពុជា វ៉ាន់ វ៉ុន ដែលទទួលបានសិទ្ធិអនុគ្រោះចូលរួមប្រកួត គឺបានបញ្ចប់នៅលេខរៀងទី៥ ក្នុងប្រកួតជម្រុះវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្រផងដែរ ខណៈនៅ ៤ឆ្នាំបន្ទាប់នឹងរៀបចំនៅសហរដ្ឋអាមេរិក នៅរដ្ឋ Los Angeles ដែលគ្រោងរៀបចំពីថ្ងៃទី១៥ រហូតដល់ងថ្ងៃទី២៧ ខែសីហា ក្រោយពេល Summer Olympics 2028 ត្រៀមរៀបចំពីថ្ងៃទី១៤-៣០ ខែកក្កដា ឆ្នាំ២០២៨ ៕