(បរទេស)៖ គិតត្រឹមពេលនេះ មានកីឡាករតែ ៥រូបប៉ុណ្ណោះបំប៉ោងសំណាញ់ទីបានច្រើនជាងគេ ក្នុងពានរង្វាន់លីគអឺរ៉ុប UEFA Nations League បន្ទាប់ពីបង្កើតឡើងបាន ៣សម័យកាលរួចមកហើយ។ នេះបើយោងតាមការចេញផ្សាយនៅលើ Channel Telegram ថ្ងៃនេះ។

កីឡាករទាំង ៥នាក់នោះរួមមាន Mitrovic របស់ប្រទេសស៊ែប៊ី ដែលឈរនៅលើគេ រកបាន ១៤គ្រាប់ពីការចូលលេងបាន ១៥ប្រកួត តាមពីក្រោយដោយខ្សែប្រយុទ្ធ Erling Haaland របស់ន័រវេស មាន ១២គ្រាប់ ក្រោយចូលលេងបាន ១០ប្រកួត។

ចំណែកឯ Romelu Lukaku របស់ប៊ែលហ្សិកវិញ រកបាន ១០គ្រាប់ ក្នុងចំណោម ១០ប្រកួតដែរ ស្របពេលកីឡាករ Danel Sinani របស់ស៊ែប៊ី និងប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo រកបាន ៩គ្រាប់ស្មើគ្នា គ្រាដែល Sinani ចូលលេងបាន ១៩លើក ហើយ Ronaldo វិញលេងបាន ១៣ប្រកួត។

គួរបញ្ជាក់ផងថា កម្មវិធី Nations League របស់អឺរ៉ុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ និងលេងរៀងរាល់ ២ឆ្នាំម្តង ស្របពេលព័រទុយហ្គាល់ ជាម្ចាស់ជើងឯកដំបូងគេក្នុងឆ្នាំ២០១៩ មុនពេលបារាំងឈ្នះក្នុងឆ្នាំ២០២១ និងអេស្ប៉ាញ ដណ្តើមបានកាលឆ្នាំ២០២៣៕