(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម និងផ្នែកគ្រឿងចក្រធុនធ្ងន់ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើការរៀបចំពិធីសម្ពោធទីតាំង តាំងបង្ហាញថ្មី ដែលមានផលិតផល​គ្រឿងយន្តកសិកម្មចនឌារ (John Deere) គ្រឿងចក្រ ជេស៊ីប៊ី (JCB) រថយន្តដឹកទំនិញ ហ៊្វុយសូ(FUSO) និងគ្រឿងចក្រផលិតបេតុងចល័តអាចាក (AJAX) នៅតាមបណ្តោយផ្លូវជាតិលេខ ៦អា កែងនិងមហាវិថី ឈ្នះ ឈ្នះ ក្រោមវត្តមានលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អតិថិជន អ្នកជំនួញជាច្រើនរូប។

គួររបញ្ជាក់ថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានផ្លាស់ប្តូរពីទីតាំង តាំងបង្ហាញគ្រឿងយន្តកសិកម្ម និងផ្នែកគ្រឿងចក្រធុនធ្ងន់ចាស់ដែលស្ថិតនៅតាមបណ្តោលផ្លូវ 2004 ដោយមានការគាំទ្រជាខ្លាំងពីសំណាស់​អតិថិជនក្នុងការប្រើប្រាស់ ដូច្នេះក្រុមហ៊ុន អ អិម អេ ខេមបូឌា បានប្តូរមកទីតាំងថ្មីនេះ ដែលមានទំហំដី 13,500ម៉ែត្រការ៉េ។

សម្រាប់ផ្នែកគ្រឿងយន្តកសិកម្មក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាននាំចូលត្រាក់ទ័រចនឌារ (Jonh Deere) ដែលជាផលិតផលលេខមួយរបស់សហរដ្ឋអាមេរិក មានប្រភេទត្រាក់ទ័រចាប់ពីកម្លាំង 28សេះ រហូតដល់ 410សេះ សម្រាប់បំពេញតម្រូវការការងារកសិកម្មគ្រប់ប្រភេទ ទាំងខ្នាតតូច មធ្យម និងកសិឧស្សាហកម្មផងដែរ។

សម្រាប់ផ្នែកគ្រឿងចក្រធុនធ្ងន់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាននាំចូលនូវគ្រឿងចក្រ ជេស៊ីប៊ី (JCB) ជាគ្រឿងចក្រម៉ាកល្បីលំដាប់ថ្នាក់ពិភពលោកដែលជាផលិតផលលេខមួយ របស់ចក្រភពអង់គ្លេស​ដែលរួមមាន ផលិតផលជាច្រើនដូចជា អេស្កាវ៉ាទ័រ គ្រឿងចក្របក្សី រ៉ូឡូ សាស័រ គ្រឿងចក្រស្ទូចលើកដាក់ទំនិញ។ល។ ផ្នែកគ្រឿងចក្រធន់ធ្ងន់ក៏មាន រថយន្តដឹកទំនិញ ហ៊្វុយសូ (FUSO) ដែលជាផលិតលេខមួយ​របស់ជប៉ុន ដែលមានទម្ងន់ចាប់ពី 1.5 រហូតដល់ 25 តោន។

មិនត្រឹមតែប៉ុណ្ណោះគ្រឿងចក្រផលិតបេតុងចល័តអាចាក (AJAX) ជាគ្រឿងចក្រម៉ាកល្បីលំដាប់ថ្នាក់ពិភពលោកដែលជាផលិតផលលេខមួយ របស់ប្រទេសឥណ្ឌាដែលមាននូវរថយន្តផលិត និងក្រឡុកបេតុងចល័ត ម៉ាស៊ីនបាញបេតុងចល័ត និងសាយឡូផលិតបេតុង ក៏ជាម៉ាកផលិតផលមួយក្នុងចំណោមបីនៃផ្នែកគ្រឿងចក្រធន់ធ្ងន់ផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផ្នែកគ្រឿងយន្តកសិកម្ម និងផ្នែកគ្រឿងចក្រធុនធ្ងន់មានទីតាំងអគារតាំងបង្ហាញចំនួន ៦ ដែលមានទីតាំងស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងតាម​បណ្តា​ខេត្តដូចជា៖ ខេត្តតាកែវ កំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង កន្លងមកនេះ ក្រុមហ៊ុនបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សំណង់ធំៗ និងការដឹកជញ្ជូនអោយកាន់តែមានភាពរីកចម្រើនតាមរយៈផលិតផលទាំងអស់ខាងលើ។

ជាពិសេសនៅក្នុងការសម្ភោធទីតាំង តាំងបង្ហាញថ្មីនេះគឺផ្តោតសំខាន់ក្នុងការបង្កើនវិសាលភាព សេវាកម្មអតិថិជន ការស្តុក និងចែកចាយគ្រឿងបន្លាស់ ការជួសជុល គ្រប់រាជធានីខេត្ត និងការតាំងបង្ហាញផលិតផល​ឱ្យមានភាពធំទូលាយ ងាយស្រួលក្នុងការជ្រើសរើស ដើម្បីបម្រើអតិថិជនឱ្យមានភាពរហ័សទាន់ចិត្ត និងផ្តល់ទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់។ សម្រាប់ព៌ត័មានបន្ថែម៖
ត្រាក់ទ័រចនឌារ៖ ១៨០០-២០-៨០៨៦ (ហៅចូលឥតគិតថ្លៃ) គ្រឿងចក្រធុនធ្ងន់៖ ០៧៧ ៦៦៦ ៣៩៧ | ០៩៥ ៦៦៦ ៧២២៕