(ស្វាយរៀង)៖ សាកលវិទ្យាល័យស្វាយរៀង និងក្រុមហ៊ុន ក្រុមហ៊ុន ខាតថាយអឺ. ឯក និងក្រុមហ៊ុន ហ៊្សាវហួយហ្វីលធើ (ខេមបូឌា) ឯកបានចុះអនុស្សរណៈយោគយល់គ្នាការចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់ឱកាសការងារ កម្មសិក្សា និង ហាត់ការនានាដល់និស្សិតដែលកំពុងសិក្សាទទួលបាននូវបទពិសោធ លើទ្រឹស្តីដែលបានសិក្សានៅក្នុងថ្នាក់។

ពិធីចុះហត្ថលេខាបានធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យស្វាយរៀងក្រោមវត្ដមាន លោកសាស្រ្ដាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង Mr. Tian Ke Xu នាយកធនាធានមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុនខាតថាយអឺរ ឯក និងMr. Lui Tuo នាយកក្រុមហ៊ុនហ៊្សាវហួយ ហ្វីលធើ (ខេមបូឌា)។

សូមបញ្ជាក់ថា សាកលវិទ្យាល័យស្វាយរៀងបានប្រារព្វពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនឧស្សាហកម្មផលិតសម្រាប់ការនាំចេញចំនួនពីរ គឺ ក្រុមហ៊ុន ខាតថាយអឺ. ឯក ជាក្រុមហ៊ុនផលិតសំបក់កង់រថយន្ដគ្រប់ប្រភេទនិងក្រុមហ៊ុន ហ៊្សាវហួយហ្វីលធើ (ខេមបូឌា) ឯកក្រុមហ៊ុនផលិតតម្រងគ្រប់ប្រភេទ ក្នុងគោលបំណង ជាសំខាន់នៅក្នុងការសិក្សា ការស្រាវជ្រាវ បណ្តុះបណ្តាលរួមគ្នាដល់និស្សិត និង នោយោជិកនៅក្នុងក្រុមហ៊ុនទាំង២។

បន្ថែមពីនេះ ក្រុមហ៊ុនក៏បានផ្តល់ឱកាសដល់និស្សិតកំពុងសិក្សាបានធ្វើទស្សនកិច្ចសិក្សានិង/ឬកម្មសិក្សា ផ្តល់ជាកន្លែងសម្រាប់ឱ្យគ្រូចុះកម្មសិក្សា ដើម្បីផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងបច្ចេកទេសថ្មី ផ្តល់ឱកាសការងារដល់និស្សិត និងអតីតនិស្សិតសាកលវិទ្យាល័យស្វាយរៀងបានបំពេញការងារនៅក្នុងក្រុមហ៊ុនផងដែរ។

បើតាមលោក ទុំ សារាវុធ បានបញ្ជាក់ថា សាកលវិទ្យាល័យស្វាយរៀងគឺជាគ្រឹះស្ថានឧត្តមសិក្សាដែលទទួលស្គាល់គុណភាពអប់រំពេញសិទ្ធលើការបណ្តុះបណ្តាលពីគណៈកម្មាធិកាទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងបានកំពុងបណ្តុះបណ្តាល លើជំនាញដែលមានតម្រូវការងារខ្ពស់មានដូចជា វិស្វកម្មមេការនិចនិង ឧស្សាហកម្មវិស្វកម្ម ជំនាញអេឡិចត្រូនិច និង ស្វ័យប្រវត្តិកម្ម ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ជំនាញគណិតវិទ្យា ជំនាញវិទ្យាសាស្រ្តសត្វ ជំនាញវិទ្យាសាស្រ្តកសិកម្ម ជំនាញអភិវឌ្ឍន៍ជនបទ ជំនាញគណនេយ្យ ជំនាញគ្រប់គ្រង ជំនាញធនាគារនិងហិរញ្ញវត្ថុ ជំនាញទីផ្សារនិងឡូជីស្ទិក ជំនាញរដ្ឋបាលសាធារណៈ និងជំនាញភាសាអង់គ្លេស៕