(ភ្នំពេញ)៖ Bay of Lights Entertainment ជាក្រុមហ៊ុនផ្តល់សេវាសម្រាកលម្ហែកាយ និង ធនាគារ វីង បានផ្សារភ្ជាប់ភាពជាដៃគូយុទ្ធសាស្ត្រ ដោយផ្តល់ជូននូវអត្ថប្រយោជន៍ និងការបញ្ចុះតម្លៃផ្តាច់មុខដល់អតិថិជនរបស់ធនាគារ វីង។

ធនាគារ វីង (ខេមមូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា និង Bay of Lights Entertainment ដែលជាក្រុមហ៊ុនដែលផ្ដល់ជូននូវសេវាកម្មកម្សាន្ត និងសម្រាកលម្ហែកាយដ៏ល្បីល្បាញឈានមុខគេ បានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តមួយក្នុងគោលបំណងផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសៗជាច្រើនទៅដល់អតិថិជនមិនធ្លាប់មាន។

លោក Dave Richard នាយកគ្រប់គ្រងក្រុមហ៊ុន Bay of Lights Entertainment បានលើកឡើងថា «យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមសហការជាមួយធនាគារ វីង ដែលជាធនាគារឌីជីថលមានការរីកលូតលាស់យ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះមិនត្រឹមតែអនុញ្ញាតឱ្យយើងខ្ញុំផ្តល់នូវគុណតម្លៃកាន់តែច្រើនដល់ភ្ញៀវ និងអ្នកដំណើរកម្សាន្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយពង្រឹងគោលជំហររបស់យើងខ្ញុំឱ្យកាន់តែរឹងមាំថែមទៀតក្នុងនាមជាក្រុមហ៊ុនកម្សាន្តឈានមុខគេផងដែរ»។

ក្រុងព្រះសីហនុ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ហើយត្រូវបានចាត់ទុកជាតារារះមួយនៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា។ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតនេះបានកាន់តែច្រើនថែមទៀត ក្រុមហ៊ុន Bay of Lights Entertainment ផ្តល់ជូននូវកន្លែងកម្សាន្ត និងសម្រាកលម្ហែកាយដ៏សម្បូរបែបទៅដល់អតិថិជន​ទាំង​ភ្ញៀវជាតិ និងអន្តរជាតិ។​ អតិថិជនអាចរីករាយនាថ្ងៃវិស្សមកាល ឬថ្ងៃឈប់សម្រាកជាមួយមនុស្សជាទីស្រឡាញ់នៅ​ Bay of Lights Entertainment បន្ទាប់​ពីការ​បំពេញ​ការងារប្រចាំថ្ងៃ​ដោយ​មានការ​ផ្តល់ជូន​ពិសេសៗ​ជាច្រើន​។ អតិថិជន​នឹង​ទួលបានការបញ្ចុះតម្លៃដល់ទៅ ៣០% លើការកក់បន្ទប់ស្នាក់នៅរីហ្សត Summer Bay Beach Club & Cabins និង ១០% ចំពោះការបញ្ជាទិញ អាហារ និងភេសជ្ជៈ ភ្លាមៗតែម្តង​ ដោយគ្រាន់តែទូទាត់​ការចំណាយ​តាមរយៈកាតរបស់ធនាគារ វីង ឬតាមអេប Wing Bank ជាការស្រេច​។ ពិសេសជាងនេះទៀត អតិថិជនទាំងអស់ក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ ២០%​​ លើប្រភេទកីឡាលើទឹក និងការប្រណាំងឡាន (Nitro Kart) ផងដែរ។

បន្ថែមពីលើនេះទៀត អតិថិជន​ក៏អាចទទួលបាននូវអត្ថប្រយោជន៍ដ៏ច្រើនមិនធ្លាប់មាន ពីការប្រើប្រាស់អេប Wing Bank សម្រាប់ការទូទាត់ ដែលនឹងអាច​បើកហឹបឈ្នះរង្វាន់ពីធនាគារ វីង​ ដែលរួមមាន​ការបញ្ចុះតម្លៃពីកម្មវិធី ដល់ទៅ ៣០% នៅកន្លែងកម្សាន្ដនានាពី ក្រុមហ៊ុន Bay of Lights Entertainment ផងដែរ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហការជាមួយក្រុមហ៊ុន Bay of Lights Entertainment»។

លោក ហោ ប៊ុនថែ បានបន្ថែមថា «ភាពជាដៃគូនេះ មិនត្រឹមតែផ្តល់នូវភាពរីករាយ និងការសម្រាកលម្ហែកាយដ៏ប្រណិតជូនដល់អតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែគឺការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងឱកាសទទួលបានការសម្រាកលម្ហែកាយកាន់តែរីករាយនៅក្នុងខេត្តព្រះសីហនុផងដែរ»។

កិច្ចសហការជាយុទ្ធសាស្ត្ររវាងក្រុមហ៊ុន Bay of Lights Entertainment និងធនាគារ វីង មានការរំពឹងទុកថានឹងជំរុញកំណើនអាជីវកម្មស្ថាប័នទាំងពីរ ក៏ដូចជាលើកកម្ពស់វិស័យបដិសណ្ឋារកិច្ច និងការកម្សាន្តនៅប្រទេសកម្ពុជាឱ្យបានកាន់តែប្រសើរថែមទៀត៕

* អំពីធនាគារ វីង (ខេមបូឌា) ម.ក
ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជាបានធ្វើទំនើបកម្មទៅលើមធ្យោបាយសម្រាប់ប្រជាជនកម្ពុជាអាចទទួលបានសេវាហិរញ្ញវត្ថុ។ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០០៨ ធនាគារ វីង បានក្លាយទៅជាធនាគារពាណិជ្ជដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានការជឿទុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ ដោយមានចក្ខុវិស័យច្បាស់លាស់ក្នុងការប្រើប្រាស់ដំណោះស្រាយឌីជីថល ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប ធនាគារ វីង ក៏សម្រេចបានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ហើយបច្ចុប្បន្ននេះក៏មាននូវប្រព័ន្ធអេកូឡូហ្ស៊ីធំបំផុតនៅក្នុងប្រទេស។ ធនាគារ វីង ដំណើរការសាខាចំនួន២១ទីតាំង, ភ្នាក់ងារវីង ម៉ាស្ទ័រ៨០កន្លែង, បណ្តាញភ្នាក់ងារ ១១,០០០កន្លែង និងផ្តល់ជូននូវមុខងារប្រើប្រាស់ច្រើនជាង១០០មុខ តាមរយៈអេប Wing Bank ដែលមានភាពងាយស្រួលប្រើប្រាស់។

ធនាគារ វីង ប្តេជ្ញាចិត្តលើភាពច្នៃប្រឌិតផ្នែកឌីជីថល ដែលបង្ហាញឱ្យឃើញនៅក្នុងផលប័ត្រចម្រុះនៃសេវាហិរញ្ញវត្ថុ និងសេវាមិនមែនហិរញ្ញវត្ថុ។ រាប់ចាប់ពីកម្ចី ប្រាក់បញ្ញើ និងការផ្ទេរប្រាក់ទៅដល់ផលិតផលធានារ៉ាប់រង ការទូទាត់ទឹកភ្លើង និងវិក្កយបត្រ ការទូទាត់ខ្សែច្រវាក់ផ្គត់ផ្គង់ សេវាកម្មបើកប្រាក់បៀវត្ស ការផ្ទេរប្រាក់អន្តរជាតិ ការផ្ទេរប្រាក់ក្នុងស្រុក កម្ចីតាមប្រព័ន្ធឌីជីថល និងសូម្បីតែការបញ្ចូលទឹកប្រាក់ទូរសព្ទ ធនាគារ វីង ផ្តល់សេវាកម្មយ៉ាងទូលំទូលាយ ទាំងតម្រូវការហិរញ្ញវត្ថុ និងតម្រូវការមិនមែនហិរញ្ញវត្ថុ។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយថាមវ័ន្ត និងមានភាពច្នៃប្រឌិតធនាគារ វីង បន្តព្យាយាមបង្កើនឥទ្ធិពលវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ សេវាធនាគារឌីជីថលដែលមានភាពងាយស្រួលនិងការប្តេជ្ញាចិត្តចំពោះបរិយាបន្នហិរញ្ញវត្ថុបានធ្វើឱ្យធនាគារ វីង ក្លាយជាធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់។

* Bay of Lights Entertainment
Bay of Lights Entertainment ជាក្រុមហ៊ុនបដិសណ្ឋារកិច្ច និងគ្រប់គ្រងទ្រព្យសកម្មឈានមុខមួយនៅក្នុងប្រទេសកម្ពុជាដែលនៅពីក្រោយមជ្ឈមណ្ឌលកម្សាន្ត និងកន្លែងសម្រាកលម្ហែកាយដ៏ពេញនិយមបំផុតមួយ ក្នុងក្រុងព្រះសីហនុដែលបណ្តុំទៅដោយសេវាកម្មជាច្រើនដូចជា៖ Sihanoukville Adventure Club, Nitro Kart Circuit និង Fly Max Reverse Bungee។ ក្រុមហ៊ុន នេះដំណើរការប្រមូលផ្តុំដ៏ច្រើនបែបយ៉ាងនៃសេវាកម្មកម្សាន្តក្នុងផែនការអភិវឌ្ឍនៃក្រុមហ៊ុនមេរបស់ Bay of Lights Entertainment ស្ថិតក្នុងក្រុងរាម​ ធ្វើឱ្យមានកំណើនភ្ញៀវទេសចរ ក្នុងខេត្តព្រះសីហនុតាមរយៈការផ្តល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះ ចំពោះសេវាកម្មទៅកាន់អតិថិជន ប្រកបដោយការចងចាំដ៏ល្អដែលមិនអាចបំភ្លេចបាន៕

សម្រាប់ព័ត៌មានផ្សេងៗទៀតអំពីក្រុមហ៊ុន Bay of Lights Entertainment សូមចូលទៅកាន់គេហទំព័រ៖ https://thebayoflights.com/