(ឡុងដ៍)៖ Harry Kane បានក្លាយជាកីឡាករដំបូងគេរបស់អង់គ្លេស ដែលរកបាន ២គ្រាប់ក្នុងថ្ងៃប្រកួតទី១០០ របស់ខ្លួន ជាមួយជម្រើសជាតិ នៅពេលក្រុមតោកំណាចមួយនេះយកឈ្នះគូប្រជែងហ្វាំងឡង់ ២-០ នាយប់មិញក្នុងពាន UEFA Nations League 2024-2025។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
នេះមានន័យថា ប្រធានក្រុម និងជាខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិបអាល្លឺម៉ង់ខាងលើនេះ រកបាន ៦៨គ្រាប់ច្រើនជាងគេ ពីការចូលលេងលើកទី១០០ ប្រកួតជាមួយអង់គ្លេសនៅកីឡដ្ឋាន Wembley។
បន្ថែមលើនេះ Kane ក៏បានក្លាយជាកីឡាករទី៣ របស់អង់គ្លេសដែលរកបានគ្រាប់បាល់ក្នុងប្រកួតទី១០០ របស់ខ្លួន បន្ទាប់ពីខ្សែប្រយុទ្ធ Wayne Rooney ធ្លាប់ធ្វើបានកាលឆ្នាំ២០១៤ និង Bobby Charlton ក្នុងឆ្នាំ១៩៧០។
ឆ្លងតាម ២ប្រកួតមិនចាញ់នៅ Nations League ស្ថិតក្រោមគ្រូបង្វឹកស្ថីទី Lee Carsley ផងនោះ បានធ្វើឱ្យអង់គ្លេស អតីតក្រុមរងជើងឯកពានអឺរ៉ុប Euro 2024 មួយនេះ ឈរនៅលេខ២ ប្រចាំក្រុម២ League B ដោយមាន ៦ពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាងក្រិច ចាញ់ប្រៀបគ្រាប់បាល់ចំណេញ គ្រាដែលអៀរឡង់ខាងជើង និងហ្វាំងឡង់ ពុំទាន់មានពិន្ទុរាប់ដូចគ្នា៕