(បាត់ដំបង)៖ ស្ថានតំណាងពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2024» ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណផ្សារទំនើប ភួ ពុយ ខេត្តបាត់ដំបង។
ការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2024» នេះនឹងធ្វើឡើង ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង១០ យប់ ដែលនៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញថៃ ជាច្រើនប្រភេទ ដែលជាទំនិញមានគុណភាពល្អ និងដើម្បីរកតំណាងចែកចាយនៅកម្ពុជា។
ការរៀបចំពិព័រណ៍លើកនេះ មានក្រុមហ៊ុនចូលរួមទាំងអស់ចំនួន៤០ ក្រុមហ៊ុន មានស្តង់សរុបចំនួន៥០ស្តង់ ក្នុងនោះនឹងនាំយកទំនិញជាច្រើនប្រភេទមកដាក់បង្ហាញ និងលក់ដូចជា៖
១៖ ទំនិញម្ហូបអាហារ និង ភេសជ្ជៈ
២៖ សំលៀកបំពាក់ និង វាយនភ័ណ្ឌ
៣៖ គ្រឿងសំអាង និងទំនិញសុខភាព សម្ភស្ស
៤៖ សំភារៈប្រើប្រាស់ក្នុងផ្ទះ និង សំភារៈផ្ទះបាយ
៥៖ វត្ថុអនុស្សាវរីយ៍ និង តុបតែងផ្ទះ
៦៖ សំភារៈធ្វើពីស្បែក និង ស្បែកជើង
៧៖ សំភារៈតុបតែងផ្ទះ
៨៖ សំភារៈសំណង់
៩៖ ទំនិញឧបភោគ បរិភោគ
១០៖ ទំនិញផេ្សងៗ ជាច្រើនទៀត។
គោលបំណង ក្នុងការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2024» លើកនេះ គឺដើម្បីផ្សព្វផ្សាយផលិតផលរបស់ថៃ ដែលជាផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងដើម្បីជាការអរគុណដល់អតិថិជន ដែលគាំទ្រទំនិញថៃ ឲ្យមានឱកាសបានទិញទំនិញថៃ គុណភាពល្អ ក្នុងតម្លៃសមរម្យ។
ម៉្យាងទៀត ការរៀបចំពិព័រណ៍នេះ ក៏ដើម្បីរិតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។ ហើយក្នុងកំឡុងពេលរៀបចំពិព័រណ៍នេះ មានរៀបចំការប្រគុំតន្ត្រីដ៏ធំដែលមានតារាចម្រៀង និងតារាកំប្លែងល្បីៗ សម្តែងជូនទស្សនា នាពេលយប់ ចាប់ពីម៉ោង៧យប់ ដល់ម៉ោង៩យប់ ជារៀងរាល់ថ្ងៃ៕