(ភ្នំពេញ)៖ គិតមកដល់ខែកញ្ញា ឆ្នាំ២០២៤ នេះ ស្រោមអនាម័យ Okamoto មានវត្តមាននៅលើទីផ្សារ អស់រយៈពេល ៩០ឆ្នាំគត់ ពោលគឺ «នៅឆ្នាំ១៩៣៤ ជាឆ្នាំដែលស្រោមអនាម័យ Okamoto ចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន»។ ដូច្នេះដើម្បីជាថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រកន្លងមក និងអបអរសាទរខួប៩០ឆ្នាំផងនោះ ក្រុមហ៊ុនមានប្រូមូសិនដ៏ធំមិនធ្លាប់មាន រហូតដល់ទៅរយៈពេល៩០ថ្ងៃពេញ ចាប់ពីផ្សារដំណឹងនេះតទៅ មាននៅលើទំព័រ Facebook ផ្លូវការរបស់ Okamoto Cambodia។

Brand ស្រោមអនាម័យជប៉ុនមួយនេះ គឺបានឈរជើងយ៉ាងរឹងមាំ ប្រកបដោយទំនុកចិត្តខ្ពស់ពីអ្នកប្រើប្រាស់នៅទូទាំងសកលលោក និងនៅកម្ពុជាផងដែរ ។គួររំលឹកផងដែលថា ស្រោមអនាម័យ Okamoto ជាស្រោមអនាម័យតែមួយគត់នៅលើពិភពលោក ដែលបានផ្ដាច់មុខនូវសារធាតុ SHEERLON (សៀលឡន)។

សារធាតុ SHEERLON (សៀលឡន) អាចផលិតបានជាស្រោមអនាម័យ ដែលស្តើងជាងគេ ស្វិតជាងគេ និងធ្វើឲ្យសាច់ស្រោមអនាម័យទន់ មិនបណ្ដាលឲ្យក្តៅ រលាក ឫប៉ះពាល់ដល់សុខភាព។ គ្រប់ស្រោមអនាម័យ អូកាម៉ូតុ សុទ្ធតែត្រូវបានឆ្លងកាត់តេស្តបច្ចេកវិទ្យា ELECTROSTATIC (អេឡិចត្រូស្តាទិច) យ៉ាងល្អិតល្អន់មុននឹងដាក់ចរាចរណ៍លើទីផ្សារ។ ស្រោមអនាម័យ Okamoto មានគ្រប់ស៊េរី គ្រប់តម្លៃ តាមតម្រូវការ៕

ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook Page Okamoto Cambodia ឬតាមរយៈ Link នេះ៖ Facebook Page: https://www.facebook.com/okamotocambodia/