(បរទេស)៖ នាយកប្រតិបត្តិមកពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google, Adobe ,Microsoft និង Meta ជាដើមនោះ ត្រូវបានរាយការណ៍មកថា គ្រោងឡើងផ្តល់សក្ខីកម្មនៅសប្តាហ៍ក្រោយ នៅចំពោះមុខគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ស្តីពីការគំរាមកំហែងនានា រាប់ចាប់តាំងពីព័ត៌មានក្លែងក្លាយ អំឡុងការបោះឆ្នោតប្រធានាធិបតីអាេមរិក។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា លោក Kent Walke ប្រធានកិច្ចការសកលរបស់ ក្រុមហ៊ុន Alphabet, ប្រធានកិច្ចការសកលរបស់ Meta លោក Nick Clegg, ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith និងតំណាងមកពីក្រុមហ៊ុន Adobe នឹងឡើងផ្តល់សក្ខីកម្មនៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខ។ នេះបើតាមអ្នកនាំពាក្យមកពីការិយាល័យព្រឹទ្ធសភាអាមេរិក Mark Warne បានបញ្ជាក់។
គួរជម្រាបថា ការកោះហៅមេធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខាងលើមកផ្តល់សក្ខីកម្មនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងស្របពេលមន្ត្រីសហរដ្ឋអាមេរិកបាននឹងកំពុងព្យាយាមបង្ក្រាបផ្សព្វផ្សាយព័ត៌មានមិនពិតតាមប្រព័ន្ធអ៊ីនធឺណិត ជាពិេសសអំឡុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខ ខណៈកន្លងទៅ អាមេរិកអះអាងថា មានប្រទេសមួយចំនួនដូចជា រុស្ស៊ី អ៊ីរ៉ង់ និងចិន បានព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក។ តែយ៉ាងណា ការចោទប្រកាន់នេះ ត្រូវបានប្រទេសទាំងនោះបដិសេធ៕