(ឡុងដ៏)៖ ក្លិបបាល់ទាត់អាជីព Manchester United បានរាយការណ៍ថា មានការខាតបង់ប្រមាណ ១១៣.២លានផោន ស្មើនឹង ១៤៧លានដុលា្លរ ក្នុងឆ្នាំនេះ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ដែលជាការគណនីចុងក្រោយរបស់ពួកគេបានបង្ហាញ, នេះបើតាមប្រភពពី Reuters បានចេញផ្សាយនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។
នេះជាការតួរលេខនៅការខាតបង់មួយ បន្ទាប់ពីការខាតបង់ចំនួន ២៨.៧លានផោនក្នុងឆ្នាំ ២០២២-២៣ ដ្បិតនៅតិចជាងរដូវកាល២០២១-២២ ដែលរបាយការណ៍បង្ហាញថាមានដល់ទៅ ១១៥.៥លានផោន ហើយតួលេខចុងក្រោយរបស់ពួកគេបានខាតបង់សរុបក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ គឺរហូតដល់ជាង ៣៧០លានផោន។
តាមរយៈលទ្ធផលនេះការខាតបង់នេះ Man Utd មិនត្រូវបានគេរំពឹងថា នឹងឈានដល់ការបំពានលើច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League ទេ ពីព្រោះការចំណាយទាំងអស់មិនខុសពីការគណនារបស់ពួកគេទេ ។ ប៉ុន្តែតាមច្បាប់បណ្តាក្លិបមិនអាចមានការខាតបង់លើសពី ១០៥លានផោនក្នុងរយៈពេល ៣ឆ្នាំនោះទេ ខណៈក្លិប Everton និង Nottingham Forest សុទ្ធតែធ្លាប់បានទទួលការកាត់ពិន្ទុដោយសារការបំពាននេះ។
ការខាតបង់របស់ក្លិបនេះ គិតចាប់តាំងពីការចាប់ផ្តើមនៅការផ្លាស់ប្តូរមួយចំនួន ចាប់តាំងពីមហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe បានទិញភាគហ៊ុន ២៥ភាគរយនៅក្នុងក្លិប ហើយក្រោមការគ្រប់គ្រងរបស់លោក គឺមានរដូវក្តៅដ៏មមាញឹកនៅក្នុងទីផ្សារដោះដូរកីឡាករ ដោយឃើញថាបាននាំចូលនៅកីឡាករវ័យក្មេងជាច្រើនរូប ក្នុងការចំណាយយ៉ាងច្រើនផងដែរ ដ្បិតរដូវកាលថ្មីនេះ ក៏មានការចាប់ផ្តើមមិនល្អដោយក្នុង ៣ប្រកួតដំបួងរកបានត្រឹម ៣ពិន្ទុប៉ុណ្ណោះ ៕