(វេលស៍)៖ ខ្សែបម្រើ Enzo Fernandez របស់ក្លិបបាល់ទាត់លីគអង់គ្លេស Chelsea ត្រូវបានហាមប្រាមមិនអោយបើកបររយៈពេល ៦ខែ បន្ទាប់ពីមានបទល្មើសច្បាប់បើកបរចំនួន ២ករណីនៅភាគខាងលិចប្រទេសវេលស៍។ នេះបើតាមប្រភពពី BBC បានឱ្យដឹងនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។
កីឡាករអន្តរជាតិអាហ្សង់ទីន មានវ័យ ២៣ឆ្នាំរូបនេះ ត្រូវបានគេរកឃើញថា មានការល្មើសច្បាប់ពិរុទ្ធក្នុងនាមជាអ្នកបើកបររថយន្ត ដែលត្រូវបានចោទប្រកាន់ថា បានបើកឡានឆ្លងការសញ្ញាភ្លើងក្រហមនៅ Llanelli នៅក្នុងតំបន់ Carmarthenshire ប្រទេសវេលស៍ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ។
នៅរយៈពេលមួយខែក្រោយមក ខ្សែបម្រើវ័យក្មេង Enzo Fernandez ក៏ត្រូវបានគេរកឃើញថា បានធ្វើការល្មើសនឹងច្បាប់ស្រដៀងគ្នានេះ ពីបទចោទប្រកាន់ថា បានបើកបរលើសល្បឿនលឿននៅក្នុងទីក្រុង Swansea លើការបើកបររថយន្តម៉ាក Porsche ដែលមិនមានរបាយការណ៍ច្បាស់ពីព័ត៌មារបស់អ្នកបើកបរ ។
ហើយតាមច្បាប់ Fernandez ត្រូវបង់ប្រាក់ពិន័យ និងថ្លៃចំណាយចំនួនជិត ៤ពានដុល្លារ ពីការមិនបង្ហាញខ្លូននៅតុលាការ Llanelli Magistrates កាលពីថ្ងៃពុធ ដោយបានលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន ប៉ះកូឡុំប៊ី កាលពីថ្ងៃអង្គារ ដ្បិតបានលទ្ធផលចាញ់ ២-១ ក្នុងវគ្គជម្រុះ FIFA World Cup 2026 ស្ថិតតំបន់អាមេរិកខាងត្បូង៕
Fernandez ក៏ទទួលពិន័យ ៦ចំណុចសម្រាប់បទល្មើលនីមួយៗ ពីចៅក្រមផងដែរ នៃការមិនផ្តល់ព័ត៌មានដែលបណ្តាលឱ្យមានការហាមឃាត់ ក៏ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យ ២០០០ផោន ហើយថ្លៃចំណាយ ២១០ផោន និងប្រាក់បន្ថែម ៨០០ផោន ត្រឹមថ្ងៃទី៩ ខែតុលា ។
ក្នុងនាមជាខ្សែបម្រើត្រូវ Chelsea ទិញមកតម្លៃកំណត់ត្រា ១០៧លានផោន នៅលីគអង់គ្លេស ៕