(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមន្សរីករាយក្នុងការប្រកាសអ្នកឈ្នះរង្វាន់ជុំទី១ពីកម្មវិធី ពានរង្វាន់អាជីវករឆ្នើម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ។ អ្នកឈ្នះរង្វាន់ទាំងអស់នឹងទទួលបានពានអាជីវករឆ្នើមមួយ និងប្រាក់រង្វាន់ ១លានរៀល។ ដៃគូអាជីវកម្មធនាគារ ស្ថាបនា ទាំងអស់មានឱកាសឈ្នះពានរង្វាន់អាជីវករឆ្នើមនេះ ដែលមានការផ្តល់ជូនរៀងរាល់៣ខែម្តង ចាប់ពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
នៅក្នុងជុំទី១នេះ ធនាគារ ស្ថាបនា ជ្រើសរើសអាជីវករឆ្នើមចំនួន១៥នាក់ ដែលប្រើប្រាស់សេវាទូទាត់របស់ធនាគារ ស្ថាបនា យ៉ាងសកម្មដូចជា ម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា (POS) កម្មវិធី ស្ថាបនា ទូទាត់ និងការទូទាត់ពីអតិថិជនតាមរយៈ KHQR។ ពានរង្វាន់អាជីវករឆ្នើមមានការចែកចេញជាបីប្រភេទដូចជា អាជីវករដែលប្រើប្រាស់ម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា (POS) ច្រើនជាងគេ អាជីវករដែលប្រើប្រាស់កម្មវិធី ស្ថាបនា ទូទាត់ច្រើនជាងគេ និងអាជីវករថ្មីឆ្នើមដែលមានប្រតិបត្តិការច្រើនជាងគេ តាមរយៈ Sathapana KHQR។ សម្រាប់អ្នកឈ្នះរង្វាន់ជុំទី២ នៃកម្មវិធីអាជីវករឆ្នើមនឹងត្រូវធ្វើការជ្រើសរើសនៅពាក់កណ្តាលខែវិច្ឆិកា ក្នុងឆ្នាំ២០២៤។
ដៃគូអាជីវកម្ម ធនាគារ ស្ថាបនា ទាំងអស់មានឱកាសចូលរួម និងឈ្នះរង្វាន់ពីការផ្តល់ជូននេះក្នុងជុំទីពីរ និងបីបន្ទាប់នេះ។
សេវាធនាគារសម្រាប់ដៃគូអាជីវកម្មរបស់ធនាគារ ស្ថាបនា មានការផ្តល់ជូនទាំងផ្សារអនឡាញ និងក្នុងហាងផ្ទាល់ស្របតាមតម្រូវការនៃការទូទាត់ ដែលប្រកបដោយភាពច្នៃប្រឌិត និងងាយស្រួលក្នុងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ។ ដៃគូអាជីវកម្មគ្រប់ទំហំ អាចទទួលការទូទាត់ឌីជីថលដោយសុវត្ថិភាព និងរហ័ស តាមរយៈ Sathapana KHQR ម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា (POS) និងកម្មវិធី ស្ថាបនា ទូទាត់។
ជាថ្មីម្តងទៀត សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់ និងសូមអរគុណដល់ដៃគូអាជីវកម្ម និងអតិថិជនទាំងអស់ដែលបន្តការគាំទ្រ ក្នុងការជ្រើសយកសេវាធនាគាររបស់ធនាគារ ស្ថាបនា ដើម្បីពង្រីកអាជីវកម្មរបស់លោកអ្នក។ សូមកុំឱ្យឱកាសដ៏ល្អមួយនេះកន្លងផុតទៅ! ដើម្បីក្លាយជាដៃគូអាជីវកម្ម ធនាគារ ស្ថាបនា លោកអ្នកគ្រាន់តែទាក់ទងមក ០៨១ ៩៩៩ ០១០/០២៣ ៩៩៩ ០១០ ឬ អញ្ជើញមកកាន់សាខា ធនាគារ ស្ថាបនា ណាមួយដែលនៅជិតលោកអ្នកបំផុត។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីពានរង្វាន់អាជីវករឆ្នើម សូមចូលទៅកាន់តំណភ្ជាប់នេះ៖ ឈ្នះពានអាជីវករឆ្នើម និងប្រាក់រង្វាន់ ១លានរៀល ពីធនាគារ ស្ថាបនា (sathapana.com.kh)៕