(ឡុងដ៏)៖ បុរសសញ្ជាតិអេស្ប៉ាញ Mikel Arteta បានសម្រេចកិច្ចសន្យាព្រមព្រៀងជាមួយក្លិប Arsenal ស្ថិតក្នុងក្របខណ្ឌលីគអង់គ្លេស ក្នុងបន្តដឹកនាំក្រុមនេះរយៈពេល ៣ឆ្នាំ ដែលនឹងផុតកំណត់នៅឆ្នាំ២០២៧, នេះបើតាមប្រភពពី BBC នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។
រដូវកាលដំបូងរបស់លោក គឺមានស្ថិតិដឹកនាំក្រុម Arsenal ឈ្នះពានរង្វាន់ FA Cup 2019-20 និងឈានទៅឈ្នះពានបើករដូវកាល FA Community Sheild ២លើក ហើយកិច្ចសន្យាថ្មីនេះ នឹងត្រូវបានបញ្ចាក់ជាផ្លូវការនៅមុនជំនួប (Derby) ប៉ះក្រុម Tottenham Hotspur នៅថ្ងៃអាទិត្យ ។
ក្រោមការដឹកនាំដោយបុរសវ័យ ៤២ឆ្នាំរូបនេះ ក្លិប Arsenal បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងក្របខណ្ឌលីគ Premier League ក្នុងរយៈពេល ២រដូវកាលជាប់គ្នាកន្លងមកនេះ ក្នុងការព្យាយាមដឹកនាំក្លិបដោយ Arteta ដើម្បីឱ្យក្លិបឈានទៅរកការឈ្នះជើងឯកលីគកំពូលជាលើកដំបូង ចាប់តាំងពីរដូវកាល២០០៣-០៤ ។
រំលឹកផងថា ក្លិបកាំភ្លើងធំ Arsenal បានសម្រេចតែងតាំងលោក Mikel Arteta ដឹកនាំក្រុមនេះ នៅឆ្នាំ២០១៩ បន្ទាប់សម្រេចនៅការចាកចេញរបស់លោក Unai Emery ដែលបុរសសញ្ជាតិអេស្ប៉ាញ នឹងជាអតីតកីឡាករឆ្នើម មានបទពិសោធធ្វើជំនួនការគ្រូបង្វឹកលោក Pep Guardiola នៅក្លិប Manchester City ដោយនេះជាតួនាទីអ្នកចាត់ការក្រុមដំបូងរបស់លោក ៕