(ម៉ាឌ្រីដ)៖ អតីតកីឡាករតេន្នីស លំដាប់លេខ១ ពិភពលោក Rafael Nadal បានដកខ្លួនពីព្រឹត្តិការណ៍ Laver Cup 2024 ដែលនឹងចាប់ផ្តើមក្នុងខែនេះ ដោយមិនបានបញ្ជាក់មូលហេតុច្បាស់លាស់ឡើយ។ នេះបើយោងតាមការចេញដោយ BBC នៅថ្ងៃនេះ។
ជាមួយនឹងការប្រកាសដកខ្លួននេះដែរ កីឡាករចាស់វស្សារបស់អេស្ប៉ាញរូបនេះបានថ្លែងប្រកបដោយភាពជឿជាក់ថា នឹងមានកីឡាករផ្សេងជំនួស និងធ្វើការបានល្អទៀតផង សម្រាប់ក្រុមនៅអឺរ៉ុប។
លោកថា «ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ ពីការជូនដំណឹងដែលខ្ញុំមិនអាចចូលរួមប្រកួត Laver Cup ដែលនឹងធ្វើឡើងនៅទីក្រុង Berlin នាសប្តាហ៍ក្រោយ»។
គួរបញ្ជាក់ផងថា Laver Cup គឺជាកម្មវិធីប្រកួតរវាងក្រុមនៅអឺរ៉ុប Team Europe និង Team World ដែលនឹងធ្វើឡើងនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្របពេលឆ្នាំ២០២៤ ជាឆ្នាំដ៏មមាញឺកមួយ ដ្បិត Nadal បានលេងតែ ១កម្មវិធី ក្នុងចំណោមកម្មវិធីធំៗទាំង៤ ពោលគឺ French Open ដោយបានជ្រុះចេញត្រឹមជុំទី១ ក្រោមស្នាដៃកីឡាករ Alexander Zverev៕