(ភ្នំពេញ)៖ អស្ចារ្យមែនទែន! ក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក ហៅកាត់ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខនៅកម្ពុជា បានស្វែងរកអតិថិជនដែលឈ្នះរង្វាន់ សម្រាប់សបា្តហ៍ទី៣ និងបានប្រគល់រង្វាន់ជូនអតិថិជន ដែលឈ្នះរង្វាន់២សប្តាហ៍ជាប់គ្នារួចមកហើយ ពីការភ្ជាប់គម្រោងសេរី+ $១.៥ $៦ ឬ $១០។
គិតត្រឹមថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន សែលកាត បានប្រគល់រង្វាន់ជូនអតិថិជនរបស់ខ្លួន ចំនួនពីរលើករួចមកហើយ។ មកដល់ពេលនេះ ក្រុមហ៊ុនសែលកាត បានប្រគល់រង្វាន់ ដល់អ្នកឈ្នះសរុបមានចំនួន១៤រង្វាន់ ដូចជា ម៉ូតូ Honda Giorno+ ២រង្វាន់ Macbook Pro M3 ២រង្វាន់ និងHuawei MatePad ១០រង្វាន់ រួចហើយ។
ក្រុមហ៊ុន សែលកាត នៅតែបន្តស្វែងរកម្ចាស់រង្វាន់ប្រចាំសប្តាហ៍ ពីការភ្ជាប់គម្រោងសេរី+ $១.៥ $៦ ឬ $១០ ដែលរង្វាន់ប្រចាំសប្តាហ៍មានដូចជា ម៉ូតូ Honda Giorno+ ១រង្វាន់ Macbook Pro M3 1រង្វាន់ និង Huawei MatePad ចំនួន ៥រង្វាន់។ រីឯ រង្វាន់ធំរថយន្តដ៏ទំនើប Tesla Model 3 នឹងត្រូវស្វែងរកនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
ដើម្បីមានឱកាសឈ្នះរង្វាន់ទាំងនេះ អតិថិជនដែលប្រើប្រាស់គម្រោងសេរី+ ចាស់ និងអតិថិជនដែលភ្ជាប់ថ្មី គ្រាន់តែភ្ជាប់គម្រោងសេរី+ និងចូលរួមតាមវិធីងាយៗដូចខាងក្រោម៖
* ភ្ជាប់គម្រោង សេរី+ $១.៥៖ ទទួលបានអ៊ីនធឺណិត ១៥GB ការហៅក្នុងប្រព័ន្ធចំនួន ១០០នាទី ការផ្ញើសារ ១០០សារ និងឱកាសឈ្នះ ១ដង។ ដើម្បីភ្ជាប់់ ចុច *១៦១៥*១៥០# ឬ សែលកាត អេប។
* ភ្ជាប់គម្រោងសេរី+ $៦៖ ទទួលបានអ៊ីនធឺណិត ៦០GB ការហៅក្នុងប្រព័ន្ធចំនួន ១៥០នាទី ការផ្ញើសារ ១៥០សារ និងឱកាសឈ្នះរង្វាន់ចំនួន ៤ដង។ ដើម្បីភ្ជាប់់ ចុច *១៦១៥*៦០០# ឬសែលកាត អេប។
* ភ្ជាប់គម្រោងសេរី+ $១០៖ បានអ៊ីនធឺណិត ១០០GB ការហៅក្នុងប្រព័ន្ធចំនួន ២០០នាទី ការផ្ញើសារ ២០០សារ ហៅក្រៅប្រព័ន្ធចំនួន ១០នាទី និងឱកាសឈ្នះរង្វាន់ចំនួន ៦ដង។ ដើម្បីភ្ជាប់់ ចុច *១៦១៥*១០០០# ឬ សែលកាត អេប។
អ្វីដែលកាន់តែពិសេស អតិថិជន សែលកាតទាំងអស់ នឹងទទួលបានឱកាសឈ្នះរង្វាន់គុណនឹង៣ នៅពេលភ្ជាប់គម្រោងសេរី+ តាមរយៈ សែលកាត អេប (CELLCARD APP) ។ រួសរាន់ឡើង! ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៩ វិច្ឆិកា ២០២៤។
សូមបញ្ជាក់ថា ការចាប់រង្វាន់ នឹងប្រកាសលទ្ធផល និងធ្វើឡើងរៀងរាល់សប្តាហ៍ តាមរយៈហ្វេសបុកផេក ផ្លូវការរបស់ក្រុមហ៊ុន សែលកាត។
ព័ត៌មានបន្ថែម សូមទាក់ទងទៅលេខ ៨១២ ឬ ០១២ ៨១២ ៨១២ ឬចូលទៅកាន់ https://bit.ly/FreshNewsSubtoWin។
សូមជម្រាបថា ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។
ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។
ក្រុមហ៊ុននៅតែរក្សាជំហរ នៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត៕