(ភ្នំពេញ)៖ ក្រុមហ៊ុនវើលដ៏ប្រ៊ីដ ត្រេឌីង ឯ.ក (WORLDBRIDGE Trading) ត្រូវបានក្រសួងពាណិជ្ជកម្ម ប្រកាសទទួលស្គាល់ និងផ្តល់សិទ្ធិអនុញ្ញាតនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលប្រេងរំអិលម៉ាក Shell របស់អង់គ្លេស មកកាន់ទីផ្សារកម្ពុជាកាលពីពេលថ្មីៗនេះ។ កិច្ចព្រមព្រៀងនេះ គឺជាសញ្ញាដ៏សំខាន់មួយក្នុងការបង្ហាញវត្តមានរបស់ Shell មកកាន់ទីផ្សារនៅក្នុងប្រទេសកម្ពុជាថ្មីម្តងទៀត។
Shell បានរក្សាភាពនូវស្តង់ដារនិងគុណភាព ជាប់លំដាប់ថ្នាក់លេខ១ ក្នុងរយៈពេល ១៧ឆ្នាំជាប់ៗគ្នា ក្នុងនាមជាអ្នកផ្គត់ផ្គង់ប្រេងរំអិលដ៏ល្អបំផុតនៅទូទាំងពិភពលោក ក្នុងរបាយការណ៍ចុងក្រោយបង្អស់ របស់ក្រុមហ៊ុន Kline & Company នៃ «Global Lubricants» ។របាយការណ៍នេះបង្ហាញពីភាពលេចធ្លោរបស់ Shell នៅក្នុងប្រភេទរថយន្តធុនតូច ធំ និងឧស្សាហកម្ម។ ប្រេងរំអិលរបស់ Shell ត្រូវបានទទួលស្គាល់នូវគុណភាព ដែលជួយឱ្យម៉ាស៊ីនមានអាយុកាលប្រើប្រាស់បានយូរ សន្សំសំចៃប្រេងឥន្ធនៈបានល្អ ម៉ាស៊ីនស្ទុះជាងមុន និងរក្សាផ្នែកខាងក្នុងនៃម៉ាស៊ីនឱ្យមានភាពស្អាត។
លោក ហ៊ុម ណារិន នាយកគ្រប់គ្រងក្រុមហ៊ុន វើលដ៏ប្រ៊ីដ ត្រេឌីង បានលើកឡើងថា «ការទទួលបានសិទ្ធិអនុញ្ញាតនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលប្រេងរំអិលម៉ាក Shell របស់អង់គ្លេសបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការនាំយកផលិតផល ដែលមានគុណភាពខ្ពស់មកប្រទេសកម្ពុជា ជាមួយនឹងកេរ្តិ៍ឈ្មោះ និងបច្ចេកវិទ្យាចុងក្រោយរបស់ Shell ពិតជាស្របទៅតាមចក្ខុវិស័យ ក្រុមហ៊ុនរបស់យើង»។
លោកបានបន្ដថា «យើងក៏ជឿជាក់ថាការទទួលបានសិទ្ធនាំចូលផ្តាច់មុខនេះ ការឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្តរបស់ក្រុមហ៊ុនម៉ាកអន្តរជាតិ ចំពោះទីផ្សារនៅកម្ពុជាតាមរយៈការចាប់ដៃគូចែកចាយជាមួយក្រុមហ៊ុនក្នុងស្រុកដែលពោរពេញដោយសមត្ថភាព»។
ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ត្រេឌីង បាននិងកំពុងនាំចូល និងចែកចាយផលិតផលប្រេងរំអិលម៉ាក Shell ចំនួន ៣ប្រភេទ មកកាន់ទីផ្សារកម្ពុជា រួមមាន ប្រេងរំអិលម៉ាក Shell Helix សម្រាប់រថយន្តទេសចរណ៍ ឬរថយន្តធុនកណ្តាល, ប្រេងរំអិលម៉ាក Shell Advance សម្រាប់ម៉ូតូគ្រប់ធុន និងប្រេងរំអិលម៉ាក Shell Rimula សម្រាប់រថយន្តធុនធ្ងន់ ដែលប្រើប្រេងម៉ាស៊ូត ចាប់ពីខែវិច្ឆិកា ២០២២មកម្លេះ។ ហើយសិទ្ធិផ្ដាច់មុខនេះក៏ធានាបាននូវការចែកចាយនូវប្រេងរំអិល ដែលមានគុណភាពរបស់ Shell ឱ្យកាន់តែទូលំទូលាយក្នុងទីផ្សារកម្ពុជាផងដែរ៕
សម្រាប់ការចែកចាយបន្តទំនាក់ទំនង៖ 098 884 286 / 015 330 260 / 012 454 416 និងតាមរយៈ៖ Facebook: https://www.facebook.com/shellcambodia/