(ភ្នំពេញ)៖ ធនាគារ ភីក វេល ម.ក បានចាប់ផ្តើមដំណើរដ៏ធំរបស់ខ្លួននៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា ដោយធនាគារពាណិជ្ជដែលកំពុងរីកចម្រើននេះបានវិនិយោគ និងបង្កើតឡើងដោយក្រុមហ៊ុនភីក វេល ម.ក គ្រុប (Peak Wealth Investment Group) បានរៀបចំពិធីបើកសម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីថ្នាក់ដឹកនាំឧស្សាហកម្ម មន្ត្រីរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនថែមទៀតផង។
ពិធីបើកសម្ពោធនេះ ត្រូវបានធ្វើឡើងយ៉ាងអធិកអធមទាំងពីរទីតាំង ស្នាក់ការកណ្តាលរបស់ធនាគារ ភីក វេល ម.ក និង អគារ MORGAN TOWER រាជធានីភ្នំពេញ។ ពិធីបើកសម្ពោធនេះប្រារព្ធធ្វើឡើងពីពេលព្រឹករហូតដល់ពិធីជប់លៀងនៅពេលល្ងាចដែលមានសកម្មភាពពេញមួយថ្ងៃ។
លោកស្រី វ័ង ឈុនលីង (Wang Chunling) អគ្គនាយកប្រតិបត្តិនៃធនាគារ ភីក វេល ម.ក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិ ។ ហើយបានសន្យាថាធនាគារ ភីក វេល ម.ក នឹងប្រកាន់ខ្ជាប់នូវគោលគំនិតនៃសេវាកម្ម «សុចរិតភាព សុវត្ថិភាព ប្រសិទ្ធភាព និងភាពងាយស្រួល» តាមរយៈការបង្កើតថ្មីផ្នែកហិរញ្ញវត្ថុ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលផ្តល់ឱ្យអតិថិជននូវផលិតផលហិរញ្ញវត្ថុចម្រុះ និងបទពិសោធន៍សេវាកម្មប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល។
លោកស្រី អគ្គនាយកប្រតិបត្តិនៃធនាគារភីក វេល ម.ក បានសង្កត់ធ្ងន់ថា ពិសេសសារៈសំខាន់នៃសន្តិសុខហិរញ្ញវត្ថុ និងការការពារឯកជនភាពរបស់អតិថិជន ហើយបានរំលឹកឡើងវិញនូវគោលបំណងសាជីវកម្មរបស់ធនាគារ ភីក វេល ម.ក ——"PEAK SERVICE, PEAK WEALTH" ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះការរីកចម្រើននៃទ្រព្យសម្បត្តិរបស់អតិថិជន។
ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះ គឺមានពិធីកាត់ខ្សែបូរ និងការសំដែងម៉ុងសាយ ដើម្បីអបអរ ធនាគារ ភីក វេល ម.ក បានប្រកាសជាផ្លូវការអំពីការចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ធនាគារ ភីក វេល ម.ក ប្តេជ្ញាផ្តល់សេវាកម្មហិរញ្ញវត្ថុពេញលេញដល់បុគ្គល និងអាជីវកម្ម រួមទាំងប្រាក់បញ្ញើ ប្រាក់កម្ចី ការប្តូរប្រាក់បរទេស និងការទូទាត់ប្រាក់ជាដើម។ ផលិតផលប្រាក់បញ្ញើរបស់ធនាគារមានភាពសម្បូរបែប ហើយសេវាកម្មប្រាក់កម្ចីរបស់បុគ្គលគ្របដណ្តប់លើតម្រូវការផ្ទាល់ខ្លួន និងសាជីវកម្ម វាក៏ផ្តល់នូវការផ្លាស់ប្តូររូបិយប័ណ្ណបរទេស និងសេវាទូទាត់ឆ្លងប្រទេស ដើម្បីបំពេញតម្រូវការគ្រប់គ្រងដើមទុនរបស់អតិថិជននៅក្នុងអាជីវកម្ម និងការធ្វើដំណើរអន្តរជាតិ។
នាពេលអនាគត ធនាគារ ភីក វេល ម.ក គ្រោងនឹងបង្កើតសាខានៅតាមបណ្តាខេត្ត-ក្រុងជាច្រើនក្នុងប្រទេសកម្ពុជា ហើយនឹងពង្រីកជាបណ្តើរៗទៅកាន់ទីផ្សារផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយខិតខំក្លាយជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងតំបន់។
ធនាគារនឹងបន្តដាក់លក់ផលិតផលថ្មីរបស់ខ្លួន ដែលបំពេញតម្រូវការទីផ្សារ ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុឌីជីថល និងធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលនៃសេវាកម្មតាមរយៈភាពរឹងមាំនៃបច្ចេកវិទ្យា។ ធនាគារភីក វេល ម.ក នឹងលើកកម្ពស់ហិរញ្ញវត្ថុរួមបញ្ចូល និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុកាន់តែទូលំទូលាយដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងអតិថិជនគ្រប់ៗរូប។ ធនាគារនឹងបន្តដាក់លក់ផលិតផលថ្មីដែលបំពេញតម្រូវការទីផ្សារ ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុឌីជីថល និងធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលនៃសេវាកម្មតាម រយៈភាពរឹងមាំនៃបច្ចេកវិទ្យា។
ការបើកសម្ពោធធនាគារភីក វេល ម.ក មិនត្រឹមតែជាការបន្ថែមដ៏មានឥទ្ធិពលដល់ប្រព័ន្ធសេវាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជំរុញជាវិជ្ជមាននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសផងដែរ។ ធនាគារនេះ នឹងរួមចំណែកដល់វិបុលភាពសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ជាមួយនឹងស្មារតីច្នៃប្រឌិត ព្រមទាំងសេវាកម្មប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន ហើយក្លាយជាដៃគូហិរញ្ញវត្ថុដែលមិនអាចខ្វះបាននៅក្នុងតំបន់។
សូមបញ្ជាក់ជូនថា ធនាគារ ភីក វេល ម.ក មានទីស្នាក់ការកណ្តាលនៅផ្លូវលេខ 635-637 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ និងអាស័យដ្ឋានសាខាខេត្តព្រះសីហនុ៖ ផ្លូវលេខ៧២ មហាវិថីវិមានឯករាជ្យ ក្រុងព្រះសីហនុ។ អតិថិជនអាចទាក់ទងក្រុមការងារជំនាញរបស់ធនាគារបានគ្រប់ពេលតាមរយៈទូរស័ព្ទ ឬអ៉ីមែល ដើម្បីទទួលបានសេវាកម្ម និងដំណោះស្រាយហិរញ្ញវត្ថុចុងក្រោយបំផុត។
លេខទំនាក់ទំនង៖ +855 23 929 888, អ៉ីមែល៖ [email protected], គេហទំព័រផ្លូវការ៖ www.peakwealthbank.com៕