(ភ្នំពេញ)៖ NEO GO-KART ត្រៀមបើកព្រឹត្តិការណ៍ប្រកួតប្រណាំងឡាន NEO INDOOR GO-KART CHAMPIONSHIOP BY EXPREZ ដែលជាការប្រណាំងឡានបែប Indoor ដ៏ធំអស្ចារ្យ មិនធ្លាប់មាននៅកម្ពុជា។ ព្រឹត្តិការណ៍នេះ កំណត់យកចំនួនអ្នកប្រកួតតែ ៩៦នាក់ប៉ុណ្ណោះ ដោយអ្នកឈ្នះនឹងទទួលបានពានរង្វាន់ Limited Edition ជាមួយនឹងការជិះឧទ្ធម្ភាគចក្រតម្លៃវាល់លានដុល្លាររបស់ ជីប ម៉ុង និងប្រាក់រង្វាន់ជាច្រើនទៀត។

ព្រឹត្តិការណ៍ NEO INDOOR GO-KART CHAMPIONSHIOP BY EXPREZ ជាការប្រកួតប្រណាំងឡាន INDOOR ខ្នាតធំ ដែលមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដោយអ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់សរុប ១,៨០០ដុល្លារ ជាពិសេសជាមួយនឹងបទពិសោធន៍ជិះឧទ្ធម្ភាគចក្រ តម្លៃរាប់លានដុល្លារជុំវិញទីក្រុង បន្ថែមជាមួយនឹងពានរង្វាន់ជើងឯកប្រចាំ NEO GO-KART បែប Limited Edition រចនាពិសេសសម្រាប់ការប្រកួត។

ព្រឹត្តិការណ៍ប្រកួតប្រណាំងឡានបែប INDOOR នេះ បើកទទួលការចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ ដោយកំណត់យកចំនួនតែ ៩៦នាក់ប៉ុណ្ណោះ ហើយការប្រកួតនឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ សម្រាប់ការចុះឈ្មោះចូលរួមប្រកួត អាចបំពេញឈ្មោះក្នុងតំណភ្ជាប់នេះ (https://forms.gle/YrxXmGyH48FFfZWZ9) ឬអាចទំនាក់ទំនងផ្ទាល់ទៅកាន់លេខទូរស័ព្ទ ០៨៧ ៩១១ ២១១ / ០៨៥ ៦០៩ ៦៤៤។ ឆាប់រួសរាន់ចុះឈ្មោះឱ្យបានមុនគេណា ព្រោះចំនួនមានកំណត់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ NEO INDOOR GO-KART CHAMPIONSHIOP BY EXPREZ ទួលបានការឧបត្ថម្ភដោយភេសជ្ជៈ អ៊ិចប្រេស រសជាតិស្ត្រប៊ែរី និងសហការឧបត្ថម្ភដោយក្រុមហ៊ុន Samsung, ធនាគារ ជីប ម៉ុង និងភេសជ្ជៈប៉ូវកម្លាំង Vikingz។ ព័ត័មានបន្ថែមអាចចូលទៅកាន់ផេកហ្វេសបុក Neo Go-Kart ឬ NEO GAME OASIS ឬអាចមកកាន់ទីតាំង NEO GO-KART ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល, ជាន់ទី៣៕