(ភ្នំពេញ)៖ ធនាគារ BIDC នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំការចាប់ឆ្នោតជុំទី១ (ឆ្នោតដោយដៃ) ដើម្បីស្វែងរកអតិថិជន ដែលមានសំណាងចំនួន២៥នាក់ ដែលនឹងឈ្នះរង្វាន់ ដ៏គួរឲ្យទាក់ទាញ នៅពេលពួកគេចូលរួមក្នុងកម្មវិធីសន្សំប្រាក់របស់ធនាគារ «ដាក់ប្រាក់បញ្ញើរកាន់តែលឿន ឈ្នះរង្វាន់ធំកាន់តែឆាប់» ដែលជាកម្មវិធី ដើម្បីអបអរសាទរខួបលើកទី១៥ របស់ខ្លួន។
នាថ្ងៃដដែល ធនាគារ BIDC បានរៀបចំពិធីប្រគល់រង្វាន់ ជូនអតិថិជនដែលមានសំណាងជាងគេ រួមមាន៖ ម៉ូតូ Honda Scoopy 2024 ចំនួន០៥គ្រឿង, Iphone 15 Pro 256Gb ចំនួន០៥គ្រឿង និង មាស១៥គ្រឿង ៩៩៩៩ ផងដែរ។
កម្មវិធីដាក់ប្រាក់បញ្ញើរកាន់តែលឿន ឈ្នះរង្វាន់ធំកាន់តែឆាប់ ត្រូវបានដាក់ឲ្យប្រើប្រាស់ដោយធនាគារ BIDC នៅកម្ពុជា ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងតម្លៃរង្វាន់សរុបជិត១៩០លានរៀល សម្រាប់អតិថិជននីមួយៗ ដែលបើកប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ BIDC តាមរយៈកម្មវិធីទូរស័ព្ទ BIDC Mobile Banking និងនៅបញ្ជរ។
អតិថិជនមានឱកាសឈ្នះរង្វាន់ជាច្រើនគួរឲ្យទាក់ទាញរួមមាន៖ Honda Motor Scoopy 2024 ចំនួន១០រង្វាន់ Iphone 15 Pro 256Gb ចំនួន១០គ្រឿង និង Maces មាស9999 ចំនួន៣០គ្រឿង ក្នុងការចាប់ឆ្នោតចំនួន០២ជុំ។
កម្មវិធីនេះ ចែកចេញជា២ជុំ ចាប់រង្វាន់ រួមទាំងជុំទី១ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤, ជុំទី២ (ជុំចុងក្រោយ) ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងនោះ អតិថិជនជុំនីមួយៗ នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda ចំនួន០៥គ្រឿង Iphone 15 Pro ចំនួន០៥គ្រឿង មាសចំនួន០៥គ្រឿង និងជាពិសេសគឺ មាស ៩៩៩៩ ចំនួន១០ សម្រាប់អតិថិជនថ្មី ដែលបើក CIF នៅ BIDC ក្នុងរយៈពេលនៃជុំនីមួយៗ។
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ BIDC បានរៀបចំការចាប់ឆ្នោតលើកទីមួយ និងកំណត់អត្តសញ្ញាណអតិថិជនដែលមានសំណាងចំនួន២៥ នាក់ ដើម្បីឈ្នះរង្វាន់រួមមាន០៥រង្វាន់ទី១ ម៉ូតូ Honda Scoopy ចំនួន៥ គ្រឿង។ ៥រង្វាន់ទីពីរ 05 Iphone 15 Pro 256Gb និង៥ រង្វាន់ទីបី មាស9999 ចំនួន៥ និងអតិថិជនថ្មី១០នាក់ ដោយម្នាក់ៗឈ្នះ១ មាស9999 ។
ចំណុចពិសេស និងទាក់ទាញនៃកម្មវិធីសន្សំប្រាក់នេះគឺ អតិថិជនឆាប់បើកសៀវភៅសន្សំ មានឱកាសឈ្នះរង្វាន់កាន់តែច្រើន។ អាស្រ័យហេតុនេះអតិថិជនដែលមានប័ណ្ណលេខកូដ ត្រឹមត្រូវនឹងអាចចូលរួមក្នុងការចាប់រង្វាន់។
ក្នុងករណីដែលអតិថិជនបានចូលរួមក្នុងការចាប់រង្វាន់ពីមុន អតិថិជននឹងនៅតែបន្តមានឱកាសចូលរួមក្នុងការចាប់រង្វាន់លើកក្រោយទៀត។ នេះគឺជា ការលើកទឹកចិត្តដ៏អស្ចារ្យរបស់ធនាគារ BIDC សម្រាប់អតិថិជនរបស់ខ្លួន។ ពិធីប្រគល់រង្វាន់បានធ្វើឡើង ក្នុងថ្ងៃតែមួយបន្ទាប់ពីការចាប់រង្វាន់ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
តាមរយៈកម្មវិធីប្រាក់បញ្ញើមានកាលកំណត់ «ដាក់ប្រាក់បញ្ញើរកាន់តែលឿន ឈ្នះរង្វាន់ធំកាន់តែឆាប់» និងពិធីប្រគល់រង្វាន់ដល់អតិថិជន ដែលមានសំណាង BIDC បានបញ្ជាក់ជាថ្មីម្តងទៀត នូវការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការផ្តល់នូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងគុណភាព ដើម្បីបំពេញតម្រូវការរបស់អតិថិជន ប៉ុន្តែក៏មានកម្មវិធីលើកទឹកចិត្តជាច្រើន ដើម្បីបង្ហាញពីការដឹងគុណចំពោះភាពស្មោះត្រង់របស់អតិថិជន និងភាពជាដៃគូ។
តំណាងធនាគារ BIDC លោក ម៉ៅ សុខខេន អគ្គនាយករងប្រតិបត្តិជាន់ខ្ពស់ បានថ្លែងថា ឆ្នាំ២០២៤ គឺជាខួបលើកទី១៥ នៃការបង្កើត BIDC នៅកម្ពុជា ធនាគារនឹងមានការផ្តល់ជូនពិសេសជាច្រើនទៀតគួរឲ្យទាក់ទាញ ជាមួយនឹងរង្វាន់ដ៏មានតម្លៃ និងឱកាសឈ្នះខ្ពស់ ដើម្បីបង្ហាញពីការដឹងគុណដល់អតិថិជនដែល បានជឿទុកចិត្ត ប្រើប្រាស់សេវាកម្ម និងអមដំណើរ BIDC អស់រយៈពេល ១៥ឆ្នាំកន្លងមក។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://www.bidc.com.kh ឬតាមដានទំព័រហ្វេសប៊ុករបស់ធនាគារ BIDC៕