(ម៉ាឌ្រីដ)៖ ខ្សែបម្រើប្រយុទ្ធ Jude Bellingham បានបង្ហើបថា គ្រូបង្វឹកក្លិប Real Madrid បច្ចុប្បន្នលោក Carlo Ancelotti មានបំណងចុះកិច្ចសន្យានាំយកប្អូនប្រុសរបស់គេគឺ Jobe Bellingham មកលេងនៅ Real Madrid ដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។
កីឡាករអន្តរជាតិអង់គ្លេស វ័យទើបតែ ២១ឆ្នាំរូបនេះបានបញ្ជាក់ថា អ្នកចាត់ទូទៅសញ្ជាតិអ៊ីតាលី Ancelotti បានប្រាប់គាត់ថា រូបលោកមានគម្រោងនាំយកប្អូនប្រុសបង្កើតរបស់គេ មកលេងនៅក្លិបអេស្ប៉ាញ Real Madrid ថ្ងៃណាមួយមិនខាន នៅក្នុងតួនាទីដូច Bellingham ដែរ។
Bellingham ថា «ខ្ញុំចាំមិនភ្លេចចំពោះអ្វីដែលខ្ញុំបាននិយាយគ្នាជាមួយលោក Ancelotti ពីបទពិសោធន៍ដែលលោកបានទិញកីឡាករខុស ១រូប។ ជាចុងក្រោយ គាត់បានធ្វើឱ្យខ្ញុំញញឹមឡើងវិញ និងធូរទ្រូងបន្តិច ដ្បិតហាក់កំពុងរងសម្ពាធនៅថ្ងៃនេះ»។
ជការកត់សម្គាល់ Jobe រកបាន ១គ្រាប់ផងដែរក្នុងក្លិបថ្មី Sunderland កាលពីចុងខែសីហា ឆ្នាំ២០២៤ ទៅលើគូប្រជែង Rotherham។
គួររំលឹកផងថា Real Madrid បានចំណាយលុយប្រមាណ ៨៨.៥លានផោន ដើម្បីទិញ Jude Bellingham ពីក្លិប Borussia Dortmund ដែលបានរួមចំណែកជួយក្លិបប្រចាំរដ្ឋធានី Madrid មួយនេះឈ្នះពាន La Liga, Spanish Super Cup និង UEFA Champions League ក្នុងនាមជាអ្នកស៊ុតបានច្រើនជាគ្រាប់ប្រចាំក្រុមទៀតផង៕