(ប៉ារីស)៖ ក្នុងចំណោមបេក្ខភាព ៦រូប ដែលបានឈានមកដល់បោះឆ្នោតនៅជុំចុងក្រោយ ដើម្បីក្លាយជាគ្រូបង្វឹកល្អបំផុត ប្រចាំឆ្នាំ២០២៤ មានតែបេក្ខជន ២រូបប៉ុណ្ណោះ ដោយបានកំពុងធ្វើការជាមួយជម្រើសជាតិ។
លោក Luis de la Fuente ទើបតែបានដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់ ស្របពេលគ្រូជម្រើសជាតិ ១រូបទៀត គឺលោក Lionel Scaloni បានដឹកនាំអាហ្សង់ទីន ឈ្នះពានប្រចាំតំបន់អាមេរិកឡាទីន Copa America 2024 នៅសហរដ្ឋអាមេរិក និងគូប្រជែង ៤រូបផ្សេងទៀត សុទ្ធតែបានដឹកនាំក្លិបឈ្នះពានផ្សេងៗផងដែរ ក្នុងរដូវកាលឆ្នាំ២០២៣-២០២៤។
តើប្រិយមិត្តយល់ថា គ្រូបង្វឹកមួយណាដែលពិតជាស័ក្តិសមឈ្នះពានគ្រូបង្វឹកល្អប្រចាំឆ្នាំនេះ ដ្បិតលទ្ធផលផ្លូវការ នឹងត្រូវប្រកាសនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក្នុងកម្មវិធី Ballon d’Or នៅទីក្រុងប៉ារីស ប្រទេសបារាំង៕