(ម៉ៃអាមី)៖ ក្លិប Inter Miami FC បានបង្ហាញថា ខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ Lionel Messi បានវិលត្រលបមកវិញ បន្ទាប់ពីអវត្តមានដោយសាបញ្ហារបួសកជើង ខណៈវត្តមានរបស់រូបគេត្រូវបានរំពឹងថា នឹងអាចចូលរួមក្នុងការប្រកួតទល់ក្រុម Philadelphia Union ក្នុងលីគ MLS រដូវកាលនេះ ។ នេះបើតាមប្រភពពី Reuter បានឱ្យដឹងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ។
ក៏ប៉ុន្តែតាមរយៈការវិលត្រលបនេះ មិនទាន់ច្បាស់ថាអ្នកចាត់ការក្រុមលោក Tata Martino នឹងប្រើប្រាស់តាមវិធីណាមួយនោះទេ សម្រាប់ជម្រើសរបស់ Messi ក្នុងការប្រកួត ដែលនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ ។ ខណៈក្រុមនេះកំពុងរកបាន ៥៩ពិន្ទុ ក្រោយឆ្លងកាត់ការលេងឈ្នះ ១៨ប្រកួត ស្មើ៥ និងចាញ់៤ បណ្តោះអាសន្ន ។
រំលឹកផងថា គិតចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ខ្សែប្រយុទ្ធអាហ្សង់ទីន Messi បានជួបបញ្ហារបួសកជើងធ្ងន់ធ្ងរនៅជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America 2024 ដែលលេងទល់ក្រុមកូឡុំប៊ី ហើយរូបគេក៏បន្តអវត្តមាននៅជំនួបវគ្គជម្រុះ World Cup 2026 ផងដែរ ។
សូមជម្រាបផងថា គិតមកដល់ពេលនេះ Messi ទើបលេងបាន ២៩ប្រកួតប៉ុណ្ណោះ ឱ្យក្រុម Inter Miami ចាប់តាំងពីចាកចេញពីក្លិប PSG នឹងរកបាន ២៥គ្រាប់ផងដែរ ដ្បិតក្រុមកំពុងឈរនាំមុខគេលើតារាងចំណាត់ថ្នាក់រដូវកាលនេះបណ្តោះអាសន្ន ៕