(ភ្នំពេញ)៖ សាសនា លទ្ធិ និងទស្សនវិជ្ជា បានកើតមាននៅលើភពលោកយើងនេះរាប់ពាន់ឆ្នាំមកហើយ។
ខាងក្រោមនេះជាបណ្ដាសាសនា និងលទ្ធិដែលមានវ័យចំណាស់ទាំង១០នៅលើពិភពលោក៖
១០-ឥស្លាមសាសនា (Islamism)
ត្រូវបានបង្កើតឡើងនៅឆ្នាំ៦១០នៃគ្រិស្ដសករាជ មកដល់ឆ្នាំ២០២៤ សាសនាដ៏ធំនេះមានអាយុកាលជាង១,៤០០ឆ្នាំមកហើយ។
៩-គ្រិស្ដសាសនា (Christianism)
គិតចាប់ពីពេលដែលព្រះយេស៊ូគ្រិស្ដប្រសូត្រ និងមានជីវិតនៅលើផែនដីនេះ ក៏ស្របពេលនឹងកំណើតសាសនាគ្រិស្ដផងដែរ ពោលគឺមានអាយុកាលប្រមាណ១,៩៩០ឆ្នាំ ឬក៏ជិត២,០០០ឆ្នាំមកហើយ។
៨-លទ្ធិស៉ិនតុ (Shintoism)
ត្រូវបានបង្កើតឡើងដំបូងតាំងពីប្រមាណឆ្នាំ៣០០មុនគ្រិស្ដសករា ក្នុងសម័យយ៉ាយូអ៉ិ (Yayoi) ក្នុងប្រទេសជប៉ុន។ មកដល់ឆ្នាំ២០២៤ មានអាយុកាលប្រមាណជាង២,៣០០ឆ្នាំមកហើយ។
៧-លទ្ធិតាវ (Taoism)
ជាទ្រឹស្ដីរបស់អ្នកប្រាជ្ញចិនបុរាណដ៏ល្បីល្បាញ ឡៅជឺ តាំងពីអំឡុងសតវត្សទី៤មុនគ្រិស្ដសករាជ។ មកដល់ពេលនេះមានអាយុកាលប្រមាណជាង២,៤០០ឆ្នាំមកហើយ។
៦-លទ្ធិខុងជឺ (Confucianism)
ទ្រឹស្ដីខុងជឺ គឺជាការអនុវត្តតាមការប្រៀនប្រដៅ និងទ្រឹស្ដីរបស់អ្នកប្រាជ្ញ ខុងជឺ តាំងពីចន្លោះឆ្នាំ៥៥០-៤៧៩មុនគ្រិស្ដសករាជ។ មកដល់ឆ្នាំ២០២៤នេះ លទ្ធិខុងជឺមានអាយុកាលប្រមាណ២,៤៤៨ឆ្នាំមកហើយ។
៥-ពុទ្ធសាសនា (Buddhism)
ដូចយើងដឹងជាទូទៅថា ពុទ្ធសករាជបានឈានដល់ឆ្នាំ២៥៦៧ហើយ ដូច្នេះព្រះពុទ្ធសាសនាក៏មានអាយុកាល២,៥៦៧ឆ្នាំដែរ ពោលគឺរាប់ចាប់ពីព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វាន។
៤-សាសនាហ្សឺរ៉ូអាស្ទ្រី (Zoroastrianism)
ត្រូវបានបង្កើតឡើងដំបូងនៅក្នុងសង្គមពែរ្សបុរាណ តាំងពីសតវត្សទី៦មុនគ្រិស្ដសករាជមកម្ល៉េះ ពោលគឺមានអាយុកាលប្រមាណជាង២,៦០០ឆ្នាំមកហើយ។
៣-សាសនាជេន (Jainism)
ត្រូវបានបង្កើតឡើងតាំងពីសតវត្សទី៧មុនគ្រិស្ដសករាជមកម្ល៉េះ ដែលមានអាយុកាលប្រមាណជាង២,៧០០ឆ្នាំមកហើយ។
២-សាសនាជូដា (Judaism)
ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨០០មុនគ្រិស្ដសករាជមកម្ល៉េះ ហើយមកដល់ពេលនេះ មានអាយុកាលប្រមាណជាង៣,៨០០ឆ្នាំមកហើយ។
១-សាសនាហិណ្ឌូ (Hinduism)
សាសនិកហិណ្ឌូជឿថា សាសនារបស់ពួកគេបានចាប់ផ្ដើមតាំងពី៨,០០០ឆ្នាំមុនមកម្ល៉េះ ដែលដើមឡើយមានប្រភពនៅជ្រលងទន្លេឥណ្ឌូសនៃប្រទេសឥណ្ឌាបច្ចុប្បន្ន។
សូមជម្រាបថា ចំពោះក្រុមមនុស្សដែលប្រកាន់ទស្សនៈមិនជឿលើសាសនាណាមួយ (Atheism) គឺមានប្រវត្តិលេចឡើងចេញពីអ្នកប្រាជ្ញទស្សនវិជ្ជានៅពិភពក្រិកបុរាណ តាំងពីសតវត្សទី៤មុនគ្រិស្ដសករាជ ខណៈមកដល់ពេលនេះ ទស្សនមិនជឿលើសាសនាបានពន្លាតពេលវេលាប្រមាណ២,៤៣០ឆ្នាំហើយ៕