(ភ្នំពេញ)៖ GANZBERG លើកស្ទួយកីឡាករគុនខ្មែរ ឡើងដល់កម្រិតពិភពលោក!​ ស្ថានីយទូរទស្សន៍ TOWN FULL HDTV សហការជាមួយក្រុមហ៊ុន GANZBERG នឹងចាប់ដៃគ្នាបង្កើតប្រវត្តិសាស្ត្រជួយកីឡាករគុនខ្មែរ ហោះទៅប្រទេសកូរ៉េជាលើកដំបូង ដើម្បីផ្សព្វផ្សាយគុនខ្មែរ ក្នុងមហាព្រឹត្តិការណ៍ GANZBERG KUN KHMER To The World Class។

កីឡាករគុនខ្មែរដែលទៅប្រកួតមានដូចជាបេក្ខភាពម៉ារ៉ាតុនដណ្តើមខ្សែក្រវាត់ GANZBERG IPCC KUN KHMER
* សោម វិច្ឆ័យ (SOM VECHAI)
* ភក្តី គុនខ្មែរ (PHEAKDEY KUNKHMER)
* អាឡិចសាន់ឌឺ ប៉ាវៀរ៉ា (ALEXANDRE PARREIRA)
* លី សាំង មីន (LEE SANG MIN)

គូមិត្តភាពអន្តរជាតិគុនខ្មែរ (KUN KHMER RULES)៖

* ធឿន ធារ៉ា (THOEUN THEARA) Vs វីសតូស តីហ្ស៊ីរ៉ា (VICTOR TEIXEIRA)
* ម៉ឺន មេឃា (MEUN MEKKHEA) Vs គីម យ៉ុង ស៊ូ (KIM BYUNG SOO)
* ឡុង អាឆើត (LONG AHCHERT) Vs ជៀរហូ គីម (JAEHO KIM)

ការប្រកួតធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២រសៀល នៅប្រទេសកូរ៉េ ត្រូវនឹងម៉ោង១២ថ្ងៃត្រង់នៅកម្ពុជា ដែលនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV និងនៅលើហ្វេសប៊ុកផេក TOWN FULL HDTV TOWN FM 102.25 និង BEER GANZBERG៕