(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងពីការឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន NEW THAI TEE BAKERY LIMITED PARTNERSHIP ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ លើផលិតផលម៉ាកនៅកម្ពុជា។
ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លេខ២៨៩៧ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ តាមរយៈលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ ក្រុមហ៊ុន ហេង ឌែរី ឌីស្រ្ទ៊ីប៊ូ្យធ័រ លីមីធីត ជាអ្នកទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់តែមួយគត់ក្នុងការនាំចូល និងចែកចាយផលិតផលដែលមានពាក់ម៉ាកខាងលើ សូមជម្រាប់ជូនដំណឹងដល់ អតិថិជនលក់ដុំ លក់រាយទូទាំងប្រទេស និងសារធារណៈជន មេត្តាជ្រាបជាពត៌មាន៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជខាងក្រោម៖