(ភ្នំពេញ)៖ ថ្មីៗនេះ វឌ្ឍនៈ ប្រ៊ូវើរី បានដាក់ដំណើរការផលិតផលភេជ្ជៈកីឡា រសជាតិថ្មី គឺភេសជ្ជៈកីឡា វី អាកទីវ លឿង ដើម្បីឆ្លើយតបតាមតម្រូវការអតិថិជន ដែលនិយមចូលចិត្តនិយមបំពេញជាតិទឹកឡើងវិញជាមួយនឹងរសជាតិអែម។
ភេសជ្ជៈ វី អាកទីវកីឡាលឿង រសជាតិក្រូចឆ្មាជូរអែម ញុំាហើយស្រឡះបំពង់ក ជួយបំពេញជាតិ និងអេឡិចត្រូលីតដែលបាត់បង់ឡើងវិញបានយ៉ាងឆាប់រហ័ស និងរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយបានយូរជាងទឹកធម្មតាព្រមទាំងសម្បូរទៅដោយ វីតាមីន និងសារធាតុរ៉ែ ដែលល្អបំផុតសម្រាប់រាងកាយជាពិសេសសម្រាប់អ្នកចូលចិត្តលេងកីឡា ហាត់ប្រាណ និងមមាញឹកក្នុងការងារផ្សេងៗ។
យ៉ាងណាមិញក្នុងជីវិតប្រចាំថ្ងៃ ទោះបីយើងគ្រប់គ្នាមានភាពមមាញឹកយ៉ាងណាក៏ដោយ ការថែរក្សាសុខភាពគឺជារឿងដែលចាំបាច់បំផុត ដូច្នេះការហាត់ប្រាណ និងលេងកីឡាពិតជាមានសារៈសំខាន់ដែលយើងគ្រប់គ្នាត្រូវធ្វើជាប្រចាំ។ វី-អាកទីវ គឺជាភេសជ្ជៈកីឡាដំបូងបំផុតរបស់កម្ពុជា ដែលជួយជំរុញលើកស្ទួយរាល់សកម្មភាពពលកម្មទាំងនេះ។
ការបំពេញជាតិទឹក និងអេឡិចត្រូលីតដែលបាត់បង់ទៅពិតជាមានសារៈសំខាន់ព្រោះនៅក្នុងភេសជ្ជៈកីឡា វី អាកទីវ មានសារធាតុរ៉ែស្រដៀងទៅនឹងសារធាតុរ៉ែ ដែលមាននៅក្នុងខ្លួនយើង ដូច្នេះហើយរាងកាយយើងអាចស្រូបយកសារធាតុទាំងនោះឡើយវិញបានយ៉ាងល្អ និងឆាប់រហ័សព្រមទាំងជួយរក្សាតុល្យភាពជាតិទឹកក្នុងខ្លួនបានយូរជាងទឹកធម្មតា។ ការទទួលទានទឹក ធម្មតាតែម៉្យាងពិតជាមិនគ្រប់គ្រាន់ឡើយ ព្រោះទឹកមិនបានទៅបំពេញសារធាតុអុីយ៉ុងក្នុងខ្លួនដែលបាត់បងទៅ ហើយការទទួលទានទឹកច្រើនពេកនៅពេលបញ្ចេញពលកម្មដូចជាលេងកីឡា ឫហាត់ប្រាណអាចបណ្តាលឲ្យឆ្អល់ពោះ និងក្រពះ។
បើយើងមិនមានជាតិទឹកគ្រប់គ្រាន់ ខួរក្បាលយើងក៏មិនទទួលបានជាតិទឹក គ្រប់គ្រាន់ដែរ ដូច្នេះហើយសមត្ថភាពខួរក្បាល និងការគិតរបស់យើងក៏ចុះខ្សោយ មិនអាចផ្តោតអាម្មណ៍ និងបំពេញ ភារកិច្ច ផ្សេងៗបានល្អនោះឡើយ។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា«វឌ្ឍនៈ ប្រ៊ូវើរី ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិជាច្រើនក្នុងការផលិតផលិតផលដែលមានគុណភាព ដែលកត្តាគុណភាពនេះ និងភាពច្នៃប្រឌិត តែងតែស្ថិតនៅក្នុងសរសៃឈាម (DNA) របស់យើ ដូច្នេះយើងនៅតែបន្តបង្កើតផលិតផលដែលល្អ មានគុណភាព និងសុវត្ថិភាពខ្ពស់សម្រាប់ប្រជាជនយើង»៕