(ភ្នំពេញ)៖ កម្មវិធី Camel Wonder Night ដែលមានការចូលរួមពីឧកញ៉ា លាង ពៅ ប្រធានក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី ស៊ីមេន និងលោកស្រី គឹម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង អ៉ិនដាស្ទ្រីស៍ និងដេប៉ូចែកចាយសម្ភារសំណង់ពីរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ កញ្ញា ២០២៤ ដើម្បីអបអរភាពជោគជ័យលើដៃគូសហការយូរអង្វែងជាមួយដេប៉ូចែកចាយសម្ភារសំណង់ ជីប ម៉ុង ជាពិសេសស៊ីម៉ងត៍អូដ្ឋ។

ក្រុមហ៊ុន ជីប ម៉ុង ដែលត្រូវបានស្គាល់ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាលើការចែកចាយសម្ភារសំណង់ដែលមានគុណភាព និងទំនុកចិត្តខ្ពស់បំផុត ដែលបានវិនិយោគលើបច្ចេកវិទ្យា និងម៉ាស៊ីនទំនើប ដោយមានការទទួលស្គាល់គុណភាពលំដាប់អន្តរជាតិ ផ្គត់ផ្គង់ទៅកាន់ទីផ្សារកម្ពុជាជាង៤ទសវត្សរ៍មកហើយ។

តាមរយៈការអភិវឌ្ឍឥតឈប់ឈរ ក្រុមហ៊ុន ជីប ម៉ុង​ បានវិនិយោគលើការផលិតស៊ីម៉ងត៍អូដ្ឋចែកចាយទូទាំងប្រទេស វិនិយោគលើបេតុងលាយស្រេច ជាពិសេសបន្ដដល់ការផលិត ក្បឿង​ និងទុយោ ជីប ម៉ុង ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយពីអ៉ីតាលី ស្របតាមស្តង់ដារអន្តរជាតិ ISO 9001:2015 ដើម្បីបំពេញគ្រប់តម្រូវការអតិថិជន។

ស៊ីម៉ងត៍អូដ្ឋបានជ្រើសរើសយកទៅប្រើប្រាស់យ៉ាងពេញនិយមទូទាំងប្រទេស រួមមាន ស៊ីម៉ងត៍អូដ្ឋរឹងមាំ និងស៊ីម៉ងត៍អូដ្ឋបូក ដែលផលិតតាមស្តង់ដារអន្តរជាតិ អាមេរិក-ថៃ។ បន្ថែមពីនោះ ក្បឿង ជីប ម៉ុង ដែលត្រូវបានផលិតពីស៊ីម៉ងត៍អូដ្ឋ មានជម្រើសច្រើនរហូតដល់ទៅជាង១០ពណ៌ ដែលសុទ្ធតែជាពណ៌ស្រស់ស្អាតសម្រាប់គ្រប់ម៉ូតដំបូល។ សម្រាប់ទុយោ ជីប ម៉ុង វិញ មានគ្រប់ប្រភេទ គ្រប់សម្ពាធ ប្រើប្រាស់បានគ្រប់តម្រូវការ មិនថាសំណង់អាគារ គេហដ្ឋាន ឬចម្ការ និងប្រព័ន្ធបង្ហូរ។

ក្រៅពីការជួបជុំដ៏សប្បាយរីករាយ ក៏មានការចាប់រង្វាន់ និងប្រូម៉ូសិនជូនដល់ដេប៉ូចែកចាយ ក្នុងឱកាសថ្លែងអំណរគុណដ៏ពិសេសនេះ។ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនកូនខ្មែរមួយនេះ នៅតែរក្សាគោលជំហរផ្ដល់នូវគុណតម្លៃទៅកាន់ដៃគូអាជីវកម្ម និងរួមចំណែកកសាងកម្ពុជាឱ្យកាន់តែរីកចម្រើន ទាំងក្នុងវិស័យសាធារណៈ អាគារពាណិជ្ជកម្ម និងបម្រើបម្រាស់របស់ប្រជាពលរដ្ឋ។ ក្រៅពីពាណិជ្ជកម្ម ជីប ម៉ុង ក៏តែងតែចូលរួមគ្រប់សកម្មភាពដើម្បីផលប្រយោជន៍សង្គម ដែលជាប្រយោជន៍រួម ដែលការរួមចំណែកនេះក៏បានមកពីការគាំទ្រពីអតិថិជនទាំងអស់ផងដែរ៕

*សម្ភារសំណង់ ជីប ម៉ុង ឈានមុខគេនៅកម្ពុជា