(ម៉ាកសី)៖ ក្លិបបាល់ទាត់ Marseille បានព្រមព្រៀងក្នុងការចុះកិច្ចសន្យាជាមួយខ្សែបម្រើប្រយុទ្ធ Adien Rabiot ដោយគ្មានតម្លៃផ្ទេរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។
ខ្សែបម្រើអន្តរជាតិបារាំង វ័យ ២៩ឆ្នាំរូបនេះ បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Marseille រួចរាល់ហើយ នៅឡើយរង់ចាំតែពិនិត្យសុខភាព មុនពេលចុះកិច្ចសន្យាលេងផ្លូវការតែប៉ុណ្ណោះ។
Rabiot ដែលចូលលេងបាន ៤៨ប្រកួតជាមួយមាន់គកបារាំង បានចំណាយពេល ៥ឆ្នាំលេងនៅទីក្រុងតូរីន ប្រទេសអ៊ីតាលី ក្នុងក្លិបសេះបង្កង់ Juventus ក្រោយចាកចេញពី Paris Saint Germain ក្នុងឆ្នាំ២០១៩។
គាត់បានឈ្នះពាន Serie A ម្តងជាមួយ Juventus រួមទាំង Italian Cups ២លើក និង Italian Super Cup បាន ១លើកផងដែរ មុនពេលផុតកិច្ចសន្យានាអំឡុងខែកក្កដា ឆ្នាំ២០២៤ ដែលត្រូវបានគេរាយការណ៍ថា ខិតជិតផ្ទេរទៅលេងឱ្យ Manchester United ក្នុងនាមអតីតយុវជនថ្នាលពីក្លិប Manchester City។
Marseille បានកំពុងឈរនៅចំណាត់ថ្នាក់លេខ២ ក្នុង Ligue 1 ស្ថិតក្រោមការបង្វឹកថ្មីរបស់លោក Roberto de Zerbi ដែលបានចុះកិច្ចសន្យានាំយក Mason Greenwood, Neal Maupay និង Pierre-Emile Hojbjerg នារដូវកាលនេះ៕